ភាសា

អត្ថប្រយោជន៍នៃរបាយការណ៍ឥណទានផ្ទាល់ខ្លួន

- មានលទ្ធភាព ក្នុងការដាក់ពាក្យបណ្តឹងលើព័ត៌មាន​មិនត្រឹមត្រូវ លើរបាយការណ៍ឥណទាន - អាចស្វែងយល់​ពីរបាយការណ៍ឥណទាន និងកម្រិតហានិភ័យរបស់ខ្លួន - ដឹងពីកត្តា ដែលជះឥទ្ធិពល ដល់ការវាយតម្លៃឥណទានរបស់ខ្លួន - ទទួលបានការសម្រេចចិត្តពីស្ថាប័នឥណទានទៅលើការស្នើសុំឥណទានបានលឿន

អានបន្ថែម

សារពីប្រធាននាយកប្រតិបត្តិ

ក្នុងឆ្នាំ ២០២២ យើងមាន ក្ដីរំពឹងទុកខ្ពស់ បន្ទាប់ពីការបើកប្រទេសឡើងវិញ ក្រោយពីជំងឺរាតត្បាតសុខភាពជាសាកល (កូវីដ១៩)។ ស្ថានភាពនៅតែមិនទាន់មានស្ថេរភាព ជាពិសេសនៅដើមឆ្នាំ ប៉ុន្តែដោយ មានការអនុវត្តយុទ្ធនាការ ចាក់វ៉ាក់សាំងជាច្រើនដំណាក់កាលតាមវិធានការគាំពារសង្គមរបស់រាជរដ្ឋា ភិបាល និងគំនិតផ្តួចផ្តើមថ្មីនៃឌីជីថលនីយកម្មរបស់អាជីវកម្ម បានជួយអោយសេដ្ឋកិច្ចបន្តរឹងមាំ និងភាពធន់។ ស៊ីប៊ីស៊ី នៅតែអាចបន្តប្រតិបត្តិការ និងផ្ដល់សេវាកម្ម ដល់សមាជិក យ៉ាងរលូន និងអាចសម្រេច​គោលដៅយុទ្ធសាស្រ្ត និងអាជីវកម្ម។ ដូចនេះ ខ្ញុំបាទ មានសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការបង្ហាញនូវសមិទ្ធិផលសំខាន់ៗ ប្រចាំឆ្នាំនេះដូចតទៅ។

គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ស៊ីប៊ីស៊ី មានសមាជិកសរុបចំនួន ១៨៥ស្ថាប័ន រួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ ស៊ីប៊ីស៊ី បានផ្ដល់របាយការណ៍ឥណទាន ច្រើនជាង ៦.៤លាន របាយការណ៍ក្នុងឆ្នាំនេះទៅដល់សមាជិក និងអតិថិជន។ ប្រព័ន្ធគ្រប់គ្រងព័ត៌មានឥណទានរបស់យើងផ្ទុកនូវប្រវត្តិឥណទាន និងប្រវត្តិការទូរទាត់សងត្រលប់របស់អតិថិជន ជាង ៧លាននាក់ ស្មើនឹងជាង៦០% នៃចំនួនប្រជាជនសកម្មសរុបនៅក្នុងប្រទេស និងទិន្នន័យឥណទានក្រុមហ៊ុនរបស់សហគ្រាសជាង ២២,៧០០ ស្ថាប័ន ដែលបាន រាយការណ៍ដោយស្ថាប័នហិរញ្ញវត្ថុ ៧៥ជា​សមាជិក។ យើងក៏ បានរាយការណ៍ និងតាមដានអំពីឥណទាន ដែលរៀបចំឡើងវិញ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩។ គិតត្រឹម ខែធ្នូ ឆ្នាំ២០២២ គណនីប្រាក់កម្ចីជាង៦៧១,០០០ ត្រូវបានរៀបចំ ឡើងវិញ។

អានបន្ថែម

ផលិតផល និង​សេវា​កម្ម

របាយការណ៍ឥណទានផ្ទាល់ខ្លួន

របាយការណ៍ឥណទានផ្ទាល់ខ្លួន

របាយការណ៍ឥណទាន គឺជា​របាយការណ៍ ដែលបង្ហាញពីប្រវត្តិ នៃការសងត្រលប់ នៃកម្ចីពីស្ថាប័នហិរញ្ញវត្ថុណាមួយ។​

ខេ ស្ករ

ខេ ស្ករ

ខេ ស្ករ គឺជាលេខតំណាងអោយខ្មែរ ស្ករ ដែលសង្ខេបនូវព័ត៌មានទាំងអស់ នៅក្នុងរបាយការណ៍ ឥណទានទៅជាលេខតំណាងមួយ។

សេវាវិភាគទិន្នន័យ

សេវាវិភាគទិន្នន័យ

សេវាវិភាគទិន្នន័យគឺជាទម្រង់របាយការណ៍ឆ្លាតវៃមួយដែលអនុញ្ញាតឲ្យសមាជិកទាំងអស់ អាចត្រួតពិនិត្យយ៉ាងច្បាស់លាស់ទៅលើប្រតិបត្តិការរបស់ពួកគេដោយប្រៀបធៀបទៅនឹងវិស័យទាំងមូល។

សេវាតាមដានឥណទាន

សេវាតាមដានឥណទាន

សេវាតាមដានឥណទាន គឺជាសេវាដែលផ្តល់របាយការណ៍ភ្លាមៗ ដល់សមាជិកទាំងអស់...

សេវាត្រួតពិនិត្យឥណទាន

សេវាត្រួតពិនិត្យឥណទាន

សេវាត្រួតពិនិត្យឥណទាន គឺជាដំណោះស្រាយដែលជួយសមាជិកទាំងអស់ ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទាន របស់អតិថិជនទាំងអស់...

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ គឺជាដំណោះស្រាយនៃការវិភាគទិន្នន័យ ដែលបង្កើតឡើងទៅតាមតម្រូវការរបស់អតិថិជន។

លោកអ្នក អាចទំនាក់ទំនងយើងខ្ញុំ តាមរយៈ អ៊ីមែល ​លេខទូរស័ព្ទ ឬចុចនៅខាងក្រោម

ទំនាក់ទំនងយើងខ្ញុំ

អត្ថប្រយោជន៍

  • ទទួលបានព័ត៌មានត្រឹមត្រូវ និង ពង្រឹងប្រព័ន្ធរបាយការណ៍ឥណទាន
  • កាត់បន្ថយហានិភ័យ សម្រាប់អ្នកផ្តល់កម្ចី និង កាត់បន្ថយចំនួនឥណទានមិនដំណើរការ
  • ចែករំលែកប្រព័ន្ធព័ត៌មានឥណទាន ដើម្បីធានាមិនមានទ្រព្យបញ្ចាំជាន់គ្នា ប្រើប្រាស់ក្នុងការផ្តល់កម្ចី
  • អាចណែនាំផលិតផលថ្មីៗ ដែលត្រូវនឹងតម្រូវការអតិថិជន តាមរយៈប្រវត្តិអតិថិជន ក្នុងរបាយការណ៍ឥណទាន

អានបន្ថែម

សមាជិក ស៊ីប៊ីស៊ី

គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ស៊ីប៊ីស៊ី មានសមាជិក​សរុបចំនួន ១៨៥ ស្ថាប័ន រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។