ក្រុមប្រឹក្សាភិបាល
ក្រុមប្រឹក្សាភិបាល
សូមចុចលើរូបភាពខាងក្រោម ដើម្បីមើលជីវប្រវត្តិសង្ខេបៈ

លោកជំទាវ ជា សិរី
ប្រធានក្រុមប្រឹក្សាភិបាល

លោកជំទាវ ជា សិរី
ប្រធានក្រុមប្រឹក្សាភិបាលលោកជំទាវ ជា សិរី គឺជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ទទួលបន្ទុកលើនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ, នាយកដ្ឋានប្រព័ន្ធទូទាត់ និងគ្រប់គ្រងថវិការបំរ៉ុងអន្តរជាតិ, នាយកដ្ឋានស្ថិតិ និងនាយកដ្ឋានប្រតិបត្តិការធនាគារ ចាប់តាំងពីឆ្នាំ ២០១៣។ មុនពេលបំរើការងារក្នុងតួនាទីបច្ចុប្បន្ន លោកជំទាវគឺជាអគ្គនាយករងត្រួតពិនិត្យ។ លោកជំទាវ បានចូលបំរើការងារនៅធនាគារជាតិនៃកម្ពុជាក្នុងឆ្នាំ ១៩៩៩ និងបានបំរើការងារក្នុងតួនាទីផ្សេងៗដើម្បីធ្វើការត្រួតពិនិត្យទៅលើធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបទបញ្ញត្តផ្សេងៗ។ លោកជំទាវគឺជាសមាជិករបស់គណៈកម្មាធិការជាតិក្នុងការជំរុញការអនុវត្តគោលនយោបាយផ្សេងៗ ដោយរួមមានគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ គណៈកម្មាធិការវិនិយោគ គណៈកម្មាធិការស្ថេរភាពហិរញ្ញវត្ថុ និងគណៈកម្មាធិការពិគ្រោះយោបល់ត្រួតពិនិត្យស្ថាប័នធនាគារ។ លើសពីនេះ លោកជំទាវ ជា សិរី គឺជាសមាជិកក្រុមការងារបច្ចេកទេសរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជាឆ្នាំ ២០១១-២០២០, សមាជិកអនុគណៈកម្មាធិការលើកកម្ពស់ការសម្របសំរួលអាជីវកម្ម និងផ្នែកពាក់ព័ន្ធនៃការវិនិយោគ និងជាសមាជិកអនុគណៈកម្មាធិការជាតិររៀបចំ SME។
លោកជំទាវ សិរី បានទទួលសញ្ញាបត្រអនុបណ្ឌិត ផ្នែកធនាគារ ពីសាកលវិទ្យាល័យ University of London នៅសហរដ្ឋអាមេរិក, សញ្ញាបត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម និងរដ្ឋបាលពីសកលវិទ្យាល័យ University of Sydney ប្រទេសអូស្ត្រាលី, សញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងគណនីពីសាកលវិទ្យាល័យ Victoria University of Wellington ប្រទេសនូវែលសេឡង់ និងសញ្ញាបត្របរិញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រពី Academie de Montpelier ប្រទេសបារាំង។ លោកជំទាវ អាចនិយាយភាសាបារាំង និងអង់គ្លេស យ៉ាងស្ទាត់ជំនាញ និងចេះភាសាអាល្លឺម៉ង់ ថៃ ចិន បន្ថែមលើភាសាខ្មែរ ដែលជាភាសាកំណើតផងដែរ។

លោក ឆារស៍ វ៉ាន់
អភិបាល

លោក ឆារស៍ វ៉ាន់
អភិបាលលោក ឆារស៍ វ៉ាន់ ជាអនុប្រធាននាយកប្រតិបត្តិនៃធនាគារកាណាឌីយ៉ាភីអិលស៊ី និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ CBHC។
លោក ឆារស៍ បានចាប់ផ្ដើមការងារក្នុងវិស័យធនាគារនៅប្រទេសអូស្រ្តាលី ក្នុងមុខតំណែងជាប្រធានផ្នែកទំនាក់ទំនងប្រចាំ Australia-New Zealand (ANZ) Banking Group Limited និងជាកន្លែងដែលលោកបានស្វែងយល់ និងទទួលបានបទពិសោធន៍នៃការអនុវត្តន៍លើផ្នែកធនាគារស្ដង់ដារ ហើយបានជួយឲ្យលោកក្លាយទៅជាថ្នាក់ដឹកនាំដែលមានបទពិសោធន៍ និងចំណេះដឹងយ៉ាងទូលំទូលាយលើផ្នែកធនាគារនៅប្រទេសកម្ពុជា។
លោក ឆារស៍ គឺជាថ្នាក់ដឹកនាំដែលសកម្មក្នុងការផ្តួចផ្តើមបង្កើតអោយមានទំនាក់ទំនងរវាងក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋាភិបាលនៃប្រទេសកម្ពុជា ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍន៍ប្រទេស និងសេដ្ឋកិច្ចជាតិ។

លោក នូ សុធារ៉ា
អភិបាល

លោក នូ សុធារ៉ា
អភិបាលលោក នូ សុធារ៉ា គឺជានាយកប្រតិបត្តិឥណទាន នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ។ លោក ក៏ជាប្រធានគណៈកម្មាធិការគាំទ្រអាជីវកម្ម, សមាជិកគណៈកម្មាធិការឥណទាន, សមាជិកគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងអកម្ម, លេខាធិការគណៈកម្មាធិការឥណទាននៃក្រុមប្រឹក្សាភិបាល, និងជាគ្រូហ្វឹកហ្វឺននៃវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ផងដែរ។
លោកសុធារ៉ាបម្រើការងារនៅធនាគារ អេស៊ីលីដា ភីអិលស៊ី អស់រយៈកាលជាងដប់ប្រាំពីរឆ្នាំគិតមកទល់បច្ចុប្បន្ន ក្នុងតួនាទីជាច្រើនផ្សេងគ្នា មានដូចជា នាយកប្រតិបត្តិរងអភិវឌ្ឍន៍ផលិតផល និង ជាសមាជិកគណៈកម្មាធិការដឹកនាំអភិវឌ្ឍការងារប្រព័ន្ធធនាគារអេឡិកត្រូនិក ជាដើម ។ នៅមុនពេលបម្រើការងារឲ្យធនាគារ លោកធ្លាប់ឆ្លងកាត់ការងារជាច្រើនវិស័យ រួមមាន ជាអ្នកត្រួតពិនិត្យការងារនៅក្រុមហ៊ុនភីភីអេសធី អេនដាប់បែលយូ, អ្នកស្រាវជ្រាវនៅអង្គការ Center for Advance Study, និងជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន Café Asia នៅក្នុងព្រលានយន្តហោះ ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន FCC ។
ក្នុងតួនាទីជានាយកប្រតិបត្តិឥណទាន លោកសុធារ៉ា ទទួលខុសត្រូវក្នុងការត្រួតពិនិត្យ ប្រតិបត្តិការឥណទានប្រចាំថ្ងៃរបស់ធនាគារទាំងមូល ផ្តល់អនុសាសន៍ និងចាត់វិធានការនានា ដើម្បីធានាថាគុណភាពផលប័ត្រឥណទានរបស់ធនាគារ ស្ថិតក្នុងបទដ្ឋានកំណត់ ដោយអនុលោមទៅតាមគោលការណ៍ និងច្បាប់នានាដែលពាក់ព័ន្ធ ។ ទាំងនេះរាប់បញ្ចូលទាំងសិទ្ធិអំណាចពេញលេញរបស់លោក ក្នុងការបញ្ឈប់ការផ្តល់ប្រាក់កម្ចី ក្នុងករណីដែលគុណភាពឥណទានមានហានិភ័យ ឬត្រូវបានរំពឹងថានឹងមានហានិភ័យក្នុងពេលខាងមុខ ។

លោក គា បូរាណ
អភិបាល

លោក គា បូរាណ
អភិបាលលោក បូរាណ ថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលមានបទពិសោធន៍ជាច្រើនក្នុងការដឹកនាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ បច្ចុប្បន្នលោកកំពុងបំរើការងារក្នុងតួនាទីជាប្រធាននាយកប្រតិបត្តិនៅ អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាប់ចំណាប់ថ្នាក់ទី១ ដែលមានអតិថិជនច្រើនបំផុតក្នុងប្រទេសកម្ពុជា។
លោកបានចូលបម្រើការនៅ អេ អឹម ខេ អស់រយៈពេលជាង១០ ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០០៤ មក ដោយលោកបានកាន់តំណែងថ្នាក់ដឹកនាំជាច្រើន ដើម្បីចូលរួមអភិវឌ្ឈគ្រឹះស្ថានដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ នាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) អនុប្រធាននាយកប្រតិបត្តិ។ មុនពេលដែលលោកចូលរួម ជាមួយ អេ អឹម ខេ លោកបានបំរើការងារនៅ World Relief Cambodia / CREDIT ក្នុងនាមជានាយកហិរញ្ញវត្ថុ។
លោក បូរាណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទាំងទទួលបាន ACCA ជាផ្លូវការ និងត្រូវបានគេទទួលយកជាសមាជិក ACCA ក្នុងឆ្នាំ២០០៨ ផងដែរ។

លោក CHARANIA Shahid
អភិបាល

លោក CHARANIA Shahid
អភិបាលលោក Shahid CHARANIA ជានាយកគ្រប់គ្រងទីផ្សារដែលទើបកកើតឡើងថ្មីរបស់ Equifax Inc ។ លោកត្រូវបានតែងតាំងក្នុងមុខតំណែងនេះនៅក្នុង ខែកក្កដា ឆ្នាំ ២០០៨ ហើយ លោកបានខិតខំប្រឹងប្រែងដឹកនាំក្រុមហ៊ុនក្នុងការពង្រីកទីផ្សារដែលទើបកកើតថ្មី នៅក្នុងប្រទេស រុស្ស៊ី ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ទួរគី និងទីផ្សារស្រដៀងគ្នាផ្សេងទៀត។ ។ លោកទទួលខុសត្រូវក្នុងការបង្កើតទិសដៅយុទ្ធសាស្រ្តសម្រាប់ការពង្រីកវិស័យទាំងនេះសម្រាប់ការកសាង និងរក្សាបាននូវទំនាក់ទំនងសមស្របនៅក្នុងទីផ្សារទាំងនេះ និងសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ Equifax នៅតាមបណ្តា ប្រទេសទាំងនេះផងដែរ។
លោក Shahid មានបទពិសោធន៍ជាង ២៣ ឆ្នាំក្នុងប្រតិបត្ដិការ និងការអភិវឌ្ឍអាជីវកម្ម។ លោកបានកាន់មុខតំណែងនៅក្នុងក្រុមហ៊ុនផ្សេងៗ ដែលគ្រប់គ្រង និងត្រួតពិនិត្យការងារជាច្រើនផ្សេងគ្នា។ លោកក៏កាន់តំណែងជាក្រុមប្រឹក្សាភិបាលនៅក្នុងក្រុមហ៊ុនដូចជា Fidelity, E-fund, Equifax Russia និង Fortune BPO ។ មុនពេលចូលរួមជាមួយ Equifax លោកបានកាន់តំណែងជាថ្នាក់ដឹកនាំនៅ Fidelity National Information Services។ លោក Shahid ទទួលបានបរិញ្ញាបត្រវិទ្យាសាស្ត្រប្រព័ន្ធព័ត៌មានវិទ្យា។

លោក វីលៀម លីម
អភិបាល

លោក វីលៀម លីម
អភិបាលលោក វីលៀម លីម គឺជានាយកប្រតិបត្តិនៃការិយាល័យឥណទាន សិង្ហបុរី (CBS)។ លោកគឺជាផ្នែកមួយនៃក្រុមការងារដែលបានបង្កើត CBS ហើយបានគ្រប់គ្រង CBS ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០០២។
លោកបានដឹកនាំគំនិតផ្តួចផ្តើមបង្កើតការិយាល័យឥណទាននៅក្នុងតំបន់អាស៊ានហើយទទួលបានអាជ្ញាប័ណ្ណ និងការអនុម័តដោយជោគជ័យដើម្បីប្រតិបត្តិការការិយាល័យឥណទាននៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី កម្ពុជា មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី។
លោកមានតួនាទីជាក្រុមប្រឹក្សាភិបាលរបស់ការិយាល័យឥណទានសឹង្ហបុរី, ក្រុមហ៊ុន Dun & Bradstreet Singapore, ក្រុមហ៊ុន Dun & Bradstreet Malaysia (D&B), ក្រុមហ៊ុន Infocredit Holdings, ការិយាល័យឥណទានកម្ពុជា, ក្រុមហ៊ុន PT. Kredit Biro Indonesia Jaya និង ក្រុមហ៊ុន Asia Credit Bureau.
លោក វីលៀម ក៏បានបម្រើការជាក្រុមប្រឹក្សាភិបាលនៃសមាគមផែនការហិរញ្ញវត្ថុនៃប្រទេសសឹង្ហបូរីផងដែរ។ តាមរយៈការហ្វឹកហ្វឺនជាមេធាវីម្នាក់ លោកធ្លាប់បានបំរើការងារជាមួយសេវាកម្មច្បាប់សិង្ហបុរី ក្នុងតួនាទីជាអនុប្រធានការិយាល័យរដ្ឋបាលចៅក្រម និងជាចៅក្រុមស្រុកមុនពេលចាកចេញទៅបំរើការងារឯកជន។ ក្នុងតួនាទីរាជកា លោកបានអនុវត្តតាមនីតិវិធី ច្បាប់សាជីវកម្ម ច្បាប់នៃទ្រព្យសម្បត្តិ និងច្បាប់ព្រហ្មទណ្ឌ។ លោកបានចាកចេញពីការងារអនុវត្តច្បាប់ ដើម្បីចូលរួមជាមួយក្រុមហ៊ុនឯកជនក្នុងឆ្នាំ 1999 ។

ឯកឧត្តម សុខ ស៊ីផាន់ណា
អភិបាលឯករាជ្យ

ឯកឧត្តម សុខ ស៊ីផាន់ណា
អភិបាលឯករាជ្យឯកឧត្តម សុក ស៊ីផាន់ណា ជាមេធាវី និងជានាយកនៅក្រុមហ៊ុន SokSiphana&associates ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់មានជំនាញខាងផ្នែកពាណិជ្ជកម្មអន្តរជាតិ និងច្បាប់សាជីវកម្មនៅរាជធានីភ្នំពេញ។
ឯកឧត្តម សុក ស៊ីផាន់ណា មានបទពិសោធន៍ និងការយល់ដឹងជាច្រើនទាក់ទងនឹងការអភិវឌ្ឍប្រព័ន្ធច្បាប់នៅកម្ពុជា បរិយាកាសអាជីវកម្ម និងចំណេះដឹងនៃការវិវត្តន៍ច្បាប់ពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា។ ការងារជាច្រើនរបស់លោកក្នុងបទពិសោធន៍ជាអតីតរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម (អនុរដ្ឋមន្ត្រី) របស់រដ្ឋាភិបាលកម្ពុជា ដែលលោកបានធ្វើការយ៉ាងទូលំទូលាយលើបញ្ហាទាក់ទងនឹងក្របខ័ណ្ឌច្បាប់ពាណិជ្ជកម្ម និងវិនិយោគ ការជំរុញពាណិជ្ជកម្ម គោលនយោបាយពាណិជ្ជកម្ម ការអភិវឌ្ឍពាណិជ្ជកម្ម និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច បានផ្តល់ឱ្យលោកនូវទស្សនៈរួមលើតម្រូវការម៉ាក្រូ និងមីក្រូហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងវិនិយោគិនបរទេស។ សម្រាប់ការងារការបង្កើតគោលនយោបាយ និងបញ្ជ្រាបគោលនយោបាយ លោកបានទទួលខុសត្រូវក្នុងការដឹកនាំក្រុមការងារភ្នាក់ងារចំរុះ ដើម្បីរៀបចំផែនការសកម្មភាពផ្សេងៗ (រួមមានរបៀបវារៈនីតិបញ្ញត្តិ និងនីតិបញ្ញត្តិជាតិ) និងដើម្បីចរចាដោយជោគជ័យនូវការចូលជាសមាជិកភាពរបស់ប្រទេសកម្ពុជាក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ លោកក៏បានចូលរួមក្នុងការផ្តួចផ្តើមបង្កើតនៃវិធីសាស្ត្រផ្នែកពាណិជ្ជកម្ម Sector Wide Approach (SWAp) មុនដំបូងសម្រាប់ប្រទេសកម្ពុជា។
លោកបានទទួលសញ្ញាបត្រវេជ្ជបណ្ឌិតពីសាកលវិទ្យាល័យ Widener University នៃសាលាច្បាប់ School of Law in Delaware សហរដ្ឋអាមេរិក និងបណ្ឌិតផ្នែកទស្សនវិជ្ជាពីសាកលវិទ្យាល័យ Bond University នៃសាលាច្បាប់ School of Law in Queensland ប្រទេសអូស្ត្រាលី។