ភាសា

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី​ (ស៊ីប៊ីស៊ី) គឺជាក្រុមហ៊ុន​ឈានមុខគេ ​ក្នុង​ការផ្តល់នូវ​សេវា​ព័ត៌​​មាន​​ហិរញ្ញវត្ថុ ឧបក​រណ៍​​​​វិភាគ​​ទិន្នន័យ និង របាយការណ៍​ឥណទាន ទៅ​ដល់​​ស្ថាប័ន​ហិរញ្ញវត្ថុ​​ទាំង​អស់ នៅក្នុងប្រទេស​​កម្ពុជា។

ដោយមានការជ្រោម​ជ្រែង ​​ពីធនាគារជាតិ​​នៃកម្ពុជា សមាគមធនាគារ​នៅ​កម្ពុជា សមាគមមីក្រូហិរញ្ញ​វត្ថុ​កម្ពុជា និង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ការិយាល័យ​​ឥណទាន​​​​ឯកជន​​​​លំដាប់​​​ពិភព​លោក ត្រូវបាន​បង្កើត​​​​ឡើង ​ដើម្បីឆ្លើយ​តប​​​ទៅនឹង​​តម្រូវការ​​​ របស់​​​ធនាគារ​ជាតិ​​ ក្នុងការ​ដំណើរ​ការ​​​​​ទីផ្សារ​​​​​ឥណទាន ​ដែល​​ត្រឹមត្រូវ មានតម្លាភាព និង អាចគ្រប់គ្រងបានល្អ ហើយ​អាច​ជួយ​​គាំទ្រ​​ដល់​ការ​រីកចម្រើន ​របស់​សេដ្ឋ​កិច្ច​ជាតិ។ គណ:កម្មការ​របស់​​​ការិយាល័យ​​ឥណទាន​ ត្រូវបាន​បង្កើត​ឡើង​​ក្នុងគោល​​បំណង​ បង្កើតក្រុមហ៊ុន ការិយា​​​ល័យ​​​ឥណទាន​​​កម្ពុជា ហើយនៅខែ​មិថុនា ឆ្នាំ​២០១០​ គណៈ​កម្មការ​នេះ បានរៀបរាង​​សំណើរ ក្នុង​ការ​ជ្រើសរើស​ដៃគូ។ ប្រកាស​ស្តីពីការចែក​រំលែក​ព័ត៌មាន​ឥណទាន ត្រូវបានអនុម័តក្នុងខែឧសភា ឆ្នាំ២០១១ ហើយបន្ទាប់ មក​​ការិយាល័យ​​ឥណទាន​​កម្ពុជា​​បាន ចាប់​ផ្តើម​ប្រតិបត្តិការ​ជាផ្លូវការនៅថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១២។

ស៊ីប៊ីស៊ី ​ជួយដល់​អតិថិជន និង សមាជិករបស់​ខ្លួន​​ទាំង​អស់ ​​ក្នុងការគ្រប់គ្រង​​​ហានិភ័យ និង ធ្វើការ​សម្រេច​​ចិត្ត​​បាន​ឆាប់​រហ័ស។​ តាមរយៈ​​ការប្រើប្រាស់​​ផលិតផល ឧបករណ៍​របាយ​​​​ការណ៍​​​ឥណទាន យើង​ជម្រុញ​​ការ​​យល់​ដឹង​​​អំពី​​​អតិថិជន​​​ទូទៅ ទីផ្សារ និង សេដ្ឋកិច្ច។ យើង​ជួយ​​​ស្ថាប័ន​​​ជាសមាជិក ​ក្នុងការស្វែង​យល់​​​ពីអតិថិជន​​​​របស់​​ស្ថាប័ន​​នោះ និង​កសាង​​​​​ទំនាក់​​ទំនង​​​​កាន់​តែ​​​​​ប្រសើរ​​​ឡើង​ជាមួយ​អតិថិ​ជន។

បន្ថែមពីលើនេះ ស៊ីប៊ីស៊ី ក៏ជួយលើក​​ស្ទួយ​សេ្ថរ​ភាព​​​ហិរញ្ញវត្ថុ តាម​រយៈ​​ការផ្តល់​នូវ​​​ទិន្នន័យ​​​​​ដែល​ត្រឹមត្រូវ និង រហ័ស​ទាន់​ចិត្ត​​​ទៅ​ដល់​​​អតិថិជន និង វិស័យ​ហិរញ្ញវត្ថុ​ទាំង​​មូល​​​ដែល អាច​ជួយ​ពួកគេ​​​​​ក្នុង​​ការ​គ្រប់គ្រង ​​​​រាល់​ទិដ្ឋភាព​​ហិរញ្ញវត្ថុរបស់​​​អាជីវកម្ម​​​ពួកគេ។ យើង​ក៏​ជួយដល់ អាជីវ​​កម្ម​ក្នុង​ប្រទេស​​​​កម្ពុជា ​ក្នុងការ​គ្រប់​គ្រង​​​ហានិភ័យ​ឥណទាន ការពារ​ពីការ​លួច​បន្លំ និង ជួយធ្វើការសម្រេច​​ចិត្ត​បាន​លឿន។

ស៊ីប៊ីស៊ី​ ក៏ជួយដល់អតិថិជន​​ទូទៅ​ ក្នុងការពិនិត្យ​​មើល​របាយ​ការណ៍​​ឥណទាន​របស់​​ខ្លួន ​ដើម្បីធានាបាន​ថា ​ពួកគេអាច​ទទួល​បាន​​ឥណទាន។ មិនតែប៉ុណ្ណោះ យើងក៏ជួយ​ដល់​អតិថិជន ក្នុង​ការ​​ការពារ​ខ្លួន ពីការ​​លួច​បន្លំ​អត្ត​​សញ្ញាណ​​​​ផងដែរ។

គិតត្រឹមខែធ្នូ  ឆ្នាំ ២០២២  ស៊ីប៊ីស៊ី មាន​សមាជិក​សរុប ១៨៥ ​ ​ស្ថាប័ន រួមបញ្ចូលទាំង គ្រឹះស្ថានធនាគារ  គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា និង ប្រតិបត្តិករឥណទាន​ជនបទ។

អត្ថប្រយោជន៍នៃការិយាល័យ ឥណទានកម្ពុជា
  • សម្រាប់អតិថិជន៖
    • ងាយស្រួល​ជាង​មុន ក្នុងការ​ទទួលបាន​ឥណទាន​​ ជាមួយ​អត្រា​ការ​ប្រាក់​​ទាប ​ដោយ​ផ្អែក​លើ​​​ប្រវត្តិ​ឥណទាន​​​របស់​អតិថិ​ជន។
    • បង្កើនប្រសិទ្ធិភាព ​​ក្នុងការវាយ​តម្លៃ​ឥណទាន​ ដែលជួយ​ពន្លឿន​​ដំណើរ​​ការ​អនុម័ត ឥណទាន ហើយក៏ជួយ​​អតិថិជន ​ក្នុងការ​ទទួល​​បាន​​ប្រាក់កម្ចីលឿន​​ជាងមុន។
    • អតិថិជន​ក៏ត្រូវបាន​ផ្តល់នូវ​អំណាច ​ក្នុងការ​ស្នើសុំឥណទាន​​ពីអ្នក​ផ្តល់​កម្ចីផ្សេងៗគ្នា ដែល​ជួយ​​ជម្រុញ​​អោយ​មាន​​ការ​ប្រកួត​​ប្រជែង និង បង្កើតនូវ​ផលិតផល​​ឥណទាន​ថ្មីៗ។
    • ជួយដល់​អតិថិជន ​ដែល​ធ្លាប់​មានកម្ចី​មិនល្អ​ ក្នុង​ការ​ស្តារ​ឡើង​វិញ​​នូវ​ប្រវត្តិ​ឥណទាន ហើយ​អាច​​​នឹង​​ស្វែង​​រក​ប្រាក់​កម្ចី​ ក្នុងអត្រា​ការ​ប្រាក់​​ទាប​ជាង​មុន។
  • សម្រាប់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច៖
    • ពង្រីក និងធ្វើអោយមានភាពស្មើភាព ក្នុងការ​ទទួល​បាន​ឥណ​ទាន តាមរយៈការ​កាត់បន្ថយ នូវគំលាត​ព័ត៌មាន រវាងអ្នកខ្ចីប្រាក់ និង អ្នកផ្តល់កម្ចី ហើយផ្តល់​ភាព​ងាយស្រួល ដល់​អតិថិ​ជន​​ល្អ ក្នុង​ការ​ទទួល​​បាន​​ឥណទាន។
    • ធ្វើអោយឥណទាន​​មានភាព​ល្អប្រសើរ​​ជាង​មុន តាមរយៈ​ការ​ជួយ​អោយ​អ្នក​ផ្តល់កម្ចី អាច វាយ​​តម្លៃពីហានិភ័យ​ឥណទាន​​បាន​សុក្រិត​​ជាងមុន និងបង្កើនគុណភាព​ផលបត្រឥណ​ទាន​។
    • ការពារពីបំណុល​វ័ណ្ឌក តាមរយៈការផ្តល់​នូវព័ត៌មាន​លម្អិត ដល់អ្នកផ្តល់​កម្ចី​អោយ​ស្វែង​យល់​​អំ​ពី បំណុល​សរុប​​របស់​អតិថិជន ហើយ​អាច​វាយ​តម្លៃពីលទ្ធភាព​​សង​បំណុល​​ត្រ​លប់​វិញ។
    • ជួយបង្កើនប្រាក់ចំនេញ តាមរយៈប្រព័ន្ធផ្តល់ពិន្ទុឥណទាន និង ការសម្រេច​ចិត្ត​ស្វ័យ​ប្រវត្តិ​​ ដែល​ជួយ​កាត់​​បន្ថយ​​ការចំណាយ​ប្រតិ​បត្តិការ​​ ក្នុងការផ្តល់កម្ចី។
    • ជួយធ្វើអោយ​វិស័យហិរញ្ញវត្ថុ​មាន​ស្ថេរ​ភាព៖ ផ្តល់នូវភាពវិជ្ជមាន​ និង​ប្រសិទ្ធិភាព​ សម្រាប់​គាំ​ទ្រ​ដល់​ការ​គ្រប់គ្រង​ធនាគារ និងហានិភ័យ​​ផ្សេងៗ​តាម​ប្រព័ន្ធ​ជាក់លាក់​ ព្រមទាំង​​បង្កើនភាព​​ប្រកួតប្រជែង​ និងទំនួល​ខុសត្រូវ​​សម្រាប់​ការ​អនុវត្តន៍​​ផ្នែក​ហិរញ្ញវត្ថុ។