ភាសា

ការិយាល័យឥណទានកម្ពុជា​ ត្រូវបានបង្កើតឡើង​ដោយភាគទុនិក​ជាតិ និងអន្តរជាតិ​ដូចខាង​ក្រោម៖

I). ក្រុមហ៊ុន ក្រេឌីតប្យូរ៉ូ​ហូលឌិញ (ក​​ម្ពុជា​​) ​អ៊ិលធីឌី

ក្រុមហ៊ុនក្រេឌីតប្យូរ៉ូ​ហូលឌិញ (ក​​ម្ពុជា​​)​ អ៊ិលធីឌី គឺជាភាគទុនិកក្នុង​ស្រុក⁣ ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​កាន់​កាប់​ភាគហ៊ុនចំនួន ៥១% នៅការិយាល័យ​ឥណ​ទាន​កម្ពុជា។

​ក្រុមហ៊ុនក្រេឌីតប្យូរ៉ូ​ហូលឌិញ (ក​​ម្ពុជា​​)​ អ៊ិលធីឌី គឺជា​ក្រុមហ៊ុន​ដែលមានការរួមបញ្ចូលគ្នាដោយ​ធនាគារ និងមីក្រូហិរញ្ញវត្ថុ​នៅក្នុង​ប្រទេសកម្ពុជា ចំនួន​​ ៥ស្ថាប័ន ដូច​ខាងក្រោម៖

  • សមាគមធនាគារកម្ពុជា
  • សមាគមមីក្រូហិរញ្ញវត្ថុ
  • ធនាគារអេស៊ីលីដា
  • ធនាគារសហពាណិជ្ជ ក.អ
  • ធនាគារពាណិជ្ជទីមួយ

 

II). ក្រុមហ៊ុន Equifax (Cambodia Holdings) Pte Limited​

ECH គឺជាភាគទុនិក​អន្តរជាតិ ហើយ​ជាក្រុមហ៊ុន​​ដែលបាន​​​ចុះបញ្ជី​ ក្នុង​ប្រទេស​សិង្ហបុរី​នៅ​ឆ្នាំ២០១០ ក្នុងគោល​បំណង​ដើម្បីកាន់​​កាប់​​ភាគហ៊ុន ​៤៩% នៅក្នុង​ការិយាល័យ​​ឥណទាន​​កម្ពុជា។

ECH គឺជាក្រុមហ៊ុន​​ដែលត្រូវ​បាន​បង្កើត​ឡើង​ដោយ​​ការ​បណ្តាក់​​ទុន​រួមគ្នា​​ រវាងដៃគូ​​យុទ្ធសាស្រ្តពីរ ដែល​​បាន​​បោះជំហា​ន​​​ឈាន​មុខគេ​​ជាសាកល​ក្នុង​ប្រតិបត្តិការ​​របស់​ការិយាល័យ​​ឥណទាន។ ភាទុនិក​របស់ Equifax (Cambodia Holdings) គឺ ក្រុមហ៊ុន NSP Asia Investment Holdings Pte Ltd ដែល​ជាក្រុមហ៊ុន​​មាន​មូលដ្ឋាន​​នៅ​ប្រទេស​​សិង្ហបុរី និង ក្រុមហ៊ុន Equifax ដែលជាក្រុមហ៊ុន​​មានមូលដ្ឋាន​​នៅ​​សហរដ្ឋ​អាមេរិក។ Equifax (Cambodia Holdings) ខិតខំ​ដើម្បី​ក​សាង​តម្លៃ​ចាំ​បាច់​​សម្រាប់​​ភាគី​ពាក់ព័ន្ធទាំង​អស់។

 

សមាជិក ស៊ីប៊ីស៊ី

ក្នុងឆ្នាំ២០១៧ ការិយាល័យ​ឥណទាន​ មានសមាជិក​ចំនួនជាង ១៣០ រួមមានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងប្រតិបត្តិករឥណទានជនបទ