ភាសា

របាយការណ៍ឥណទានផ្ទាល់ខ្លួន

របាយការណ៍ឥណទានផ្ទាល់ខ្លួន​ គឺជារបាយការណ៍ ដែលបង្ហាញពី​ប្រវត្តិ​នៃការ​សងត្រលប់​​របស់​ បុគ្គលម្នាក់ៗ​ទៅកាន់​ស្ថាប័ន​ធនាគារ ឬស្ថាប័ន​ហិរញ្ញវត្ថុ​​ណា​មួយ។​

អ្នកផ្តល់ឥណទាននីមួយៗ​ នឹង​ធ្វើការ​ត្រួតពិនិត្យ​​ប្រវត្តិ​ឥណទាន​របស់​អតិថិជន ​មុន​សំរេច​ផ្ដល់​នូវ​ឥណទាន។ ក្នុង​ករណី​នេះ ​បើប្រវត្តិ​នៃការ​សងត្រលប់​ល្អ នោះ​នឹងផ្ដល់​ភាពងាយ​ស្រួល​ ដល់លោកអ្នក​ដើម្បី​ទទួល​​បាន​​នូវ​​ឥណទាន​​​ផងដែរ។ ទាំងនេះជា​មូល​ហេតុ​​ដែលអតិ​ថិជន​គួតែស្នើសុំ​​របាយការណ៍ឥណទាន​សម្រាប់​ធ្វើការ​ត្រួតពិនិត្យ​។ វាអាស្រ័យ​ទៅលើ​លោក​អ្នក នៅ​​ក្នុងការសម្រេចចិត្តដើម្បី​ឆែក​​របាយការណ៍​ផ្ទាល់ខ្លួន និង​បន្តទៅធ្វើការ​ស្នើសុំកែប្រែ​​ព័ត៌មាន​ប្រសិន​​បើមាន​កំហុស​ឆ្គងដែរឬទេ។ ​

អត្ថប្រយោជន៍៖

  • មានលទ្ធភាព ក្នុងការដាក់ពាក្យបណ្តឹងលើព័ត៌មាន​មិនត្រឹមត្រូវ លើរបាយការណ៍ឥណទាន
  • អាចស្វែងយល់​ពីរបាយការណ៍ឥណទាន និងកម្រិតហានិភ័យរបស់ខ្លួន
  • ដឹងពីកត្តា ដែលជះឥទ្ធិពល ដល់ការវាយតម្លៃឥណទានរបស់ខ្លួន
  • ទទួលបានការសម្រេចចិត្តពីស្ថាប័នឥណទានទៅលើការស្នើសុំឥណទានបានលឿន

របៀបស្នើសុំរបាយការណ៍ឥណទានៈ

  • សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ​ ពួកគេអាចទទួលបាន​របាយការណ៍ឥណទាន​របស់​អ្នកខ្ចីប្រាក់​តាមរយៈប្រព័ន្ធ​ស្វែងរកទិន្នន័យ​ដោយខ្លួនឯង​របស់ការិយាល័យឥណទាន។ ​
  • ទម្រង់ស្នើសុំរបាយការណ៍ឥណទានត្រូវតែផ្តល់មុនពេល​ឆែកប្រវត្តិរូប​បុគ្គលណាមួយ
  • ប្រជាពលរដ្ឋទូទៅ​អាចមកកាន់​ការិយាល័យ​ឥណទាន​ដើម្បី​ស្នើសុំ​របាយការណ៍​ឥណទាន​របស់ពួកគេ
  • ភ្ជាប់មកជាមួយលិខិតសំគាល់ខ្លួន​ដែលនៅមានសុពលភាព ដូចជា​អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណរបស់អ្នក។

គំរូរបាយការណ៍ឥណទានផ្ទាល់ខ្លួន <<ចុចទីនេះ!>>

 

“លោកអ្នក អាចធ្វើការស្នើសុំរបាយការណ៍ឥណទានដោយឥតគិតថ្លៃ​ចំនួន ១ដង ក្នុង១ឆ្នាំ ពីការិយាល័យ​ឥណទាន​កម្ពុជា។”

សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ

សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ

សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ គឺជាសេវាកម្មមួយរបស់ CBC ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅ អាចពិនិត្យមើលរបាយការណ៍ឥណទាន ឬ លទ្ធភាពក្នុងការប្រើប្រាស់ឥណទាន ដោយខ្លួនឯងតាមរយៈភ្នាក់ងារដៃគូររបស់ CBC។