ភាសា

របាយការណ៍ឥណទានអតិថិជន

របាយការណ៍ឥណទានអតិថិជន គឺជារបាយការណ៍ ដែលបង្ហាញពី​ប្រវត្តិ​នៃការ​សងត្រលប់​​របស់​​បុគ្គលម្នាក់ៗ មកកាន់ធនាគារ ឬស្ថាប័ន​ហិរញ្ញវត្ថុ​ណា​មួយ។​

ស្ថាប័ន​ហិរញ្ញវត្ថុ​ដែលជាសមាជិក​របស់​ការិយាល័យ​ឥណទាន​​ អាចធ្វើការត្រួតពិនិ្តយរបាយការណ៍ឥណទានរបស់អ្នកសើ្នសុំឥណទានដោយផ្ទាល់តាមរយៈប្រព័ន្ធរបស់ស៊ីប៊ីស៊ី​​​​។ ​ប៉ុន្តែ​ត្រូវមាន​ទំរង់បែបបទដែលអនុញ្ញាតិអោយ​ពិនិត្យដោយអតិថិជន​​ ដើម្បីអាចធ្វើការ​​ស្នើសុំ​ឆែករបាយការណ៍​ឥណ​ទានអតិថិជនបាន។​

តើមាន​អ្វី​ខ្វះ​ដែល​បង្ហាញលើរបាយការណ៍​ឥណ​ទាន?​

  • ព័ត៌មាន​ប្រជាសាស្រ្ត​៖​ ព័ត៌មាន​ទូទៅដែលសម្គាល់​ខ្លួន​លោកអ្នក​ ដូចជា​ ឈ្មោះរបស់លោកអ្នក​ ភេទ ស្ថានភាព​គ្រួសារ ថ្ងៃខែឆ្នាំ​កំណើត ទីកន្លែង​កំណើត និង​សញ្ជាតិ។
  • ប្រវត្តិសង្ខេប៖ ប្រវត្តិសង្ខេប​នៃការ​ធ្វើការពិនិត្យរបាយការណ៍ឥណទាន​ និងចំនួនគណនីរបស់លោកអ្នកនៅស្ថាប័នផ្សេងៗ, ចំនួនទឹកប្រាក់​សរុប​ដែល​អនុញ្ញាតិ​អោយ​ប្រើប្រាស់​ និងឥណទានដែលមាន​សម្រាប់​គណនីផ្ទាល់ខ្លួន និងអ្នកធានា។
  • ការពិនិត្យរបាយការណ៍ឥណទានពីមុន​​៖​ បង្ហាញ​តារាង​ស្ថាប័នហិរញ្ញវត្ថុ​ដែលបាន​ធ្វើការ​ឆែក​ព័ត៌មានលោកអ្នក។
  • ព័ត៌មាន​លម្អិត​ពី​គណនី: ​បង្ហាញព័ត៌មានគណនីឥណទាននានាទាំងគណនីដែលនៅប្រើប្រាស់ និងគណនីដែលបានបិទនៅស្ថាប័នជាដៃគូ CBC។
  • ព័ត៌មាន​ការងារ:​ បង្ហាញអំពី​ប្រភេទការងារ​របស់​លោក​អ្នក​ដូច​​ជា​ ទីកន្លែង​ការងារ មុខតំណែង និង​ប្រាក់​ខែ។

អត្ថប្រយោជន៍៖

  • ជួយដល់​ការ​វាយតម្លៃ​ហានិភ័យ​ឥណទាន:

ចំនុចចាប់ផ្ដើមនៃការទទួលបានអត្ថប្រយោជន៍​ពី​ការយល់ដឹងរបាយការ​ណ៍ឥណទានគឺបានមកពីភាពប្រាកដថា ​វានឹង​ធ្វើអោយ​ការ​វាយតម្លៃ​​ហានិភ័យឥណទាន​កាន់តែសុក្រិត។ ​ អត្ថប្រយោជន៍ទាំង​នេះបានមក​ពី​ភាព​ប្រសើ​ឡើង​​នៃការវាយ​តំលៃ​ឥណទាន​ដោយ​រួមមាន ការបន្ថយ​អត្រា​ផ្តល់ឥណ​ទាន​អោយអ្នក​មានបំណុល​​វ័ណ្ណករ ​​និង​អ្នក​ដែល​មាន​​ឥណទាន​ខូច ការប្រកួតប្រជែង​ប្រសើរ​ជាង​​មុន​នៅក្នុង​​ទីផ្សារ និង​ឥណទាន​ធូថ្លៃជាងមុន​។​ ឧទាហរណ៏៖​ វាត្រូវបាន​គេនិយាយថា ការដាក់អោយ​ប្រើប្រាស់របាយ​ការណ៍​ឥណទាន នឹងបង្កើន​លទ្ធភាព​របស់​អ្នកផ្តល់​ឥណទាន​ដើម្បីបែង​ចែកឱ្យបាន​ល្អ​ប្រសើរ​រវាង​អតិថិជន​ល្អ និង​អតិថិជន​មិនល្អ ហើយបន្ថយ​អត្រានៃការ​មិនស​ងត្រឡប់ និងបង្កើន​ទំហំឥណទាន​ដែលអាច​ផ្តល់ជូន​អតិថិជន​ដែល​មាន​ប្រវត្តខ្ចីល្អ។

  • បង្កើត​អោយ​មាន​ការ​ប្រកួត​ប្រជែង​ និង​ប្រសិទ្ធិភាព

របាយការណ៍ឥណទានក៏ត្រូវបានលើកឡើងផងដែរថា វាប្រើដើម្បីលើកកម្ពស់ការប្រកួតប្រជែង​ក្នុងទីផ្សារឥណទាន។ ក្នុងចំណោមរឿងផ្សេងទៀត ការប្រកួតប្រជែងកាន់តែច្រើនអាចមានន័យថាការទទួលបានឥណទានងាយស្រួលជាងមុន ហើយអាចក្នុងតម្លៃទាបដោយសារវាកាត់បន្ថយចំណាយប្រតិបត្តិការដែលពាក់ព័ន្ធនឹងការវាយតម្លៃតាមកម្មវិធីឥណទាន។ វាលើកកម្ពស់ការប្រកួតប្រជែង​ក្នុងទីផ្សារ​ឥណទាន​ដោយកាត់បន្ថយរបាំងព័ត៌មាន​ សម្រាប់អ្នកផ្តល់ឥណទានខ្នាត​តូច​ឬថ្មី។

  • ឥណទានដែល​អាច​ជឿ​ជាក់​បាន

ការយល់​ច្បាស់អំពី​របាយការណ៏ឥណទាន ក៏ផ្តោតទៅលើតួនាទីផ្សេងៗដែលវាអាចធ្វើបាន ក្នុងការកាត់បន្ថយ​អត្រា​កើន​​ឡើង​​នៃ​ឥណទានខូច និងជួយដល់​ដំណើការ​ផ្តល់ឥណទាន​ដែល​ល្អអាច​​ជឿ​ជាក់​បាន​។ ការផ្ដល់​ឥណទាន​​អាច​ត្រូវបាន​កំណត់​តាម​វិធីផ្សេងៗគ្នា​និងត្រូវ​បានបង្ហាញ ​នៅក្នុង​គោលការណ៏ និងការអនុវត្ត​ន៍របស់ស្ថាប័ន​ហិរញ្ញវត្ថុ​នីមួយៗ។ កាតព្វកិច្ចជា​មូលដ្ឋាន​នៃការ​ផ្តល់ឥណទាន​​ដែលអាច​​ជឿជាក់​បាន​​ រួមមានអ្នកផ្តល់​ឥណទានគួរ​តែផ្តល់​ដល់អតិថិជន​ដែលមាន​លទ្ធភាព​ស​ងត្រលប់វិញ​ បាន ជួយបង្កា​របំណុល​វ័ណ្ណករ​ និង ផ្ដល់​សេវាកម្មដល់​​អតិថិជន​​ប្រកប​ដោយទំនួល​ខុសត្រូវ។ ការិយាល័យ​ឥណទានផ្តល់​លទ្ធភាពដល់​ស្ថាប័នហិរញ្ញ​វត្ថុដើម្បីឱ្យមាន​ ការយល់ដឹង​កាន់តែ​ច្បាស់អំពី​ឥណទាន​​ដែល​មាន​ស្រាប់ ជាជាង​ការពឹង​ផ្អែកលើ​ព័ត៌មាន​​ដែល​អតិថិ​ជនឥណទាន​ដើម្បី​​​ប្រាប់​​ពីគោល​​ បំណង​នៅ​ក្នុង​ពាក្យ​ស្នើសុំ​ឥណទាន ​ដែល​​អ្នកស្នើសុំឥណ​ទាន​តែង​តែមិន​បាន​បង្ហាញ​​អំពី​ព័ត៌មាន​ពេញ​លេញ។

ប្រព័ន្ធវាយតម្លៃអចលនទ្រព្យឌីជីថល

ប្រព័ន្ធវាយតម្លៃអចលនទ្រព្យឌីជីថល

ប្រព័ន្ធវាយតម្លៃអចលនទ្រព្យឌីជីថល គឺជាសេវាកម្មវាយតម្លៃអចលនទ្រព្យដែលមានមូលដ្ឋានលើការវិភាគទិន្នន័យ និងបច្ចេកវិទ្យាឌីជីថល ដែលការវាយតម្លៃអចលនទ្រព្យត្រូវបានធ្វើឡើងដោយផ្អែកលើតម្លៃទីផ្សារ និងតម្លៃមតិផ្សេងទៀតទាក់ទងនឹងប្រភេទអចលនទ្រព្យតាមកាលបរិច្ឆេទច្បាស់លាស់ដោយមិនចាំបាច់ទៅត្រួតពិនិត្យនៅទីតាំងជាក់ស្ដែង។

ផែនទីហានិភ័យឥណទាន

ផែនទីហានិភ័យឥណទាន

ផែនទីហានិភ័យឥណទាន​ គឺជាដំណោះស្រាយដ៏ឆ្លាតវៃមួយ ដែលបង្កើតឡើងក្នុងទម្រង់ជា ផែនទីអន្តរកម្ម និងរស់រវើក សម្រាប់ស្ថាប័នហិរញ្ញវត្ថុជាសមាជិកទាំងអស់ ក្នុងការតាមដានកម្រិតហានិភ័យឥណទាន នៅតាមទីតាំងភូមិសាស្ត្រជាច្រើន​ ដោយអាចកំណត់សម្គាល់លើ ហានិភ័យឥណទានក្នុងវិស័យរបស់ខ្លួនដោយផ្អែកលើទិន្នន័យ ពីទីតាំងមួយទៅទីតាំងមួយទៀត បានយ៉ាងងាយស្រួល។

របាយការណ៍ឥណទានក្រុមហ៊ុន

របាយការណ៍ឥណទានក្រុមហ៊ុន

របាយការណ៍ឥណទានក្រុមហ៊ុនគឺជាកំណត់ត្រានៃប្រវត្តិនៃការទូទាត់ឥណទានរបស់ក្រុមហ៊ុន (នីតិបុគ្គល)ទៅកាន់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុ។

ខេ ស្ករ

ខេ ស្ករ

ខេ ស្ករ គឺជាលេខតំណាងអោយខ្មែរ ស្ករ ដែលសង្ខេបនូវព័ត៌មានទាំងអស់ នៅក្នុងរបាយការណ៍ ឥណទានទៅជាលេខតំណាងមួយ។

សេវាវិភាគទិន្នន័យ

សេវាវិភាគទិន្នន័យ

សេវាវិភាគទិន្នន័យគឺជាទម្រង់របាយការណ៍ឆ្លាតវៃមួយដែលអនុញ្ញាតឲ្យសមាជិកទាំងអស់ អាចត្រួតពិនិត្យយ៉ាងច្បាស់លាស់ទៅលើប្រតិបត្តិការរបស់ពួកគេដោយប្រៀបធៀបទៅនឹងវិស័យទាំងមូល។

សេវាតាមដានឥណទាន

សេវាតាមដានឥណទាន

សេវាតាមដានឥណទាន គឺជាសេវាដែលផ្តល់របាយការណ៍ភ្លាមៗ ដល់សមាជិកទាំងអស់...

សេវាត្រួតពិនិត្យឥណទាន

សេវាត្រួតពិនិត្យឥណទាន

សេវាត្រួតពិនិត្យឥណទាន គឺជាដំណោះស្រាយដែលជួយសមាជិកទាំងអស់ ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទាន របស់អតិថិជនទាំងអស់...

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ គឺជាដំណោះស្រាយនៃការវិភាគទិន្នន័យ ដែលបង្កើតឡើងទៅតាមតម្រូវការរបស់អតិថិជន។