ភាសា

ផែនទីហានិភ័យឥណទាន

ផែនទីហានិភ័យឥណទាន​ គឺជាដំណោះស្រាយដ៏ឆ្លាតវៃមួយ ដែលបង្កើតឡើងក្នុងទម្រង់ជា ផែនទីអន្តរកម្ម  និងរស់រវើក  សម្រាប់ស្ថាប័នហិរញ្ញវត្ថុជាសមាជិកទាំងអស់ ក្នុងការតាមដានកម្រិតហានិភ័យឥណទាន នៅតាមទីតាំងភូមិសាស្ត្រជាច្រើន​ ដោយអាចកំណត់សម្គាល់លើ ហានិភ័យឥណទានក្នុងវិស័យរបស់ខ្លួនដោយផ្អែកលើទិន្នន័យ ពីទីតាំងមួយទៅទីតាំងមួយទៀត បានយ៉ាងងាយស្រួល។ ទម្រង់របាយការណ៍នេះមានផ្នែកធំៗដូចជា៖

 

  • ព័ត៌មាន​ប្រជាសាស្ត្រ​ ​របស់អ្នក​មាន​កម្ចី​ រួម​បញ្ចូលទាំង​អាយុ និងភេទ
  • ដំណើរ​ការ​របស់​គណនី តាមរយៈ​ចំនួន​នៃ​គណនី​ និង​ទំហំ​ប្រាក់កម្ចី​
  • ព័ត៌មានអំ​ពី​កម្ចី​ច្រើន​ស្ថាប័ន ដែលផ្តោតទៅលើ​ទំហំ​ស្ថាប័ន​ និង​ទំហំ​គណនី
  • ការ​ធ្លាក់​ចុះគុណភាព​សំពៀត​ឥណទាន (30+DPD, 60+DPD, 90+DPD, ការ​ខាត​បង់​ និងគណនីដែលមិនបន្តការបង់សង​)
  • ព័ត៌មានពីទំហំ​ទី​ផ្សារ សំដៅទៅលើ​ចំនួន​អ្នក​មាន​កម្ចី​ និង​ចំនួន​អ្នក​សើ្នសុំ ​ប្រៀបធៀប​នឹង​ចំនួន​ប្រជាជនរបស់មនុស្ស​ពេញ​វ័យ
  • ទិន្នន័យនៃការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចី សំដៅលើចំនួនប្រាក់កម្ចី និងចំនួនគណនីដែលបានដាក់ស្នើ
  • ទម្រង់តារាងទិន្នន័យនេះ អាចចូលមើល ឬ ទាញយកក៏បាន

អត្ថប្រយោជន៍៖​

  • ទទួលបានរបាយការណ៍ទិន្នន័យថ្មីដែលបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ខែ
  • ទិន្នន័យទូលំទូលាយលើទីតាំងភូមិសាស្ត្រ ដើម្បីតាមដានការអនុវត្តទីផ្សារឥណទានពីថ្នាក់ជាតិដល់ថ្នាក់ឃុំ ឬសង្កាត់
  • របាយការណ៍អាចមានភាពបត់បែនក្នុងការទាញយកសំណុំទិន្នន័យទាំងអស់សម្រាប់ការវិភាគតាមគោលដៅរបស់សមាជិក
  • អាចប្រើប្រាស់បានគ្រប់ពេលវេលា​ គ្រប់ទីកន្លែង និងមានភាពងាយស្រួល
  • បង្កើតឱ្យមានភាពងាយស្រួលក្នុងការការប្រៀបធៀប និង​គ្រប់គ្រង​ឥណទានរបស់ស្ថាប័នខ្លួន និងធ្វើការប្រៀបធៀបរវាងវិស័យហិរញ្ញវត្ថុទាំងមូលតាមរយៈការប្រើប្រាស់ផែនទីអន្តរកម្ម

ប្រព័ន្ធវាយតម្លៃអចលនទ្រព្យឌីជីថល

ប្រព័ន្ធវាយតម្លៃអចលនទ្រព្យឌីជីថល

ប្រព័ន្ធវាយតម្លៃអចលនទ្រព្យឌីជីថល គឺជាសេវាកម្មវាយតម្លៃអចលនទ្រព្យដែលមានមូលដ្ឋានលើការវិភាគទិន្នន័យ និងបច្ចេកវិទ្យាឌីជីថល ដែលការវាយតម្លៃអចលនទ្រព្យត្រូវបានធ្វើឡើងដោយផ្អែកលើតម្លៃទីផ្សារ និងតម្លៃមតិផ្សេងទៀតទាក់ទងនឹងប្រភេទអចលនទ្រព្យតាមកាលបរិច្ឆេទច្បាស់លាស់ដោយមិនចាំបាច់ទៅត្រួតពិនិត្យនៅទីតាំងជាក់ស្ដែង។

របាយការណ៍ឥណទានក្រុមហ៊ុន

របាយការណ៍ឥណទានក្រុមហ៊ុន

របាយការណ៍ឥណទានក្រុមហ៊ុនគឺជាកំណត់ត្រានៃប្រវត្តិនៃការទូទាត់ឥណទានរបស់ក្រុមហ៊ុន (នីតិបុគ្គល)ទៅកាន់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុ។

ខេ ស្ករ

ខេ ស្ករ

ខេ ស្ករ គឺជាលេខតំណាងអោយខ្មែរ ស្ករ ដែលសង្ខេបនូវព័ត៌មានទាំងអស់ នៅក្នុងរបាយការណ៍ ឥណទានទៅជាលេខតំណាងមួយ។

របាយការណ៍ឥណទានអតិថិជន

របាយការណ៍ឥណទានអតិថិជន

របាយការណ៍ឥណទានអតិថិជន គឺជា​របាយការណ៍ដែលបង្ហាញពីប្រវត្តិ នៃការសងត្រលប់ នៃកម្ចីពីស្ថាប័នហិរញ្ញវត្ថុណាមួយ។​

សេវាវិភាគទិន្នន័យ

សេវាវិភាគទិន្នន័យ

សេវាវិភាគទិន្នន័យគឺជាទម្រង់របាយការណ៍ឆ្លាតវៃមួយដែលអនុញ្ញាតឲ្យសមាជិកទាំងអស់ អាចត្រួតពិនិត្យយ៉ាងច្បាស់លាស់ទៅលើប្រតិបត្តិការរបស់ពួកគេដោយប្រៀបធៀបទៅនឹងវិស័យទាំងមូល។

សេវាតាមដានឥណទាន

សេវាតាមដានឥណទាន

សេវាតាមដានឥណទាន គឺជាសេវាដែលផ្តល់របាយការណ៍ភ្លាមៗ ដល់សមាជិកទាំងអស់...

សេវាត្រួតពិនិត្យឥណទាន

សេវាត្រួតពិនិត្យឥណទាន

សេវាត្រួតពិនិត្យឥណទាន គឺជាដំណោះស្រាយដែលជួយសមាជិកទាំងអស់ ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទាន របស់អតិថិជនទាំងអស់...

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ គឺជាដំណោះស្រាយនៃការវិភាគទិន្នន័យ ដែលបង្កើតឡើងទៅតាមតម្រូវការរបស់អតិថិជន។