ដំណោះស្រាយសម្រាប់អាជីវកម្ម
សេវាវិភាគទិន្នន័យ
សេវាវិភាគទិន្នន័យគឺជាទម្រង់របាយការណ៍ឆ្លាតវៃមួយដែលអនុញ្ញាតឲ្យសមាជិកទាំងអស់ អាចត្រួតពិនិត្យយ៉ាងច្បាស់លាស់ទៅលើប្រតិបត្តិការរបស់ពួកគេដោយប្រៀបធៀបទៅនឹងវិស័យទាំងមូល។ របាយការណ៍នេះមាន៥ផ្នែកធំៗ៖
- ការគ្រប់គ្រងអតិថិជនថ្មី៖ ពង្រឹងគុណភាពអតិថិជនថ្មី ដើម្បីពង្រីកសំពៀតឥណទានរបស់អ្នក។
- ការគ្រប់គ្រងគណនីឥណទាន៖ ស្វែងយល់ស៊ីជម្រៅលើការគ្រប់គ្រងគុណភាពសំពៀតឥណទានទាំងមូលរបស់អ្នក។
- ការគ្រប់គ្រងគណនីឥណទានយឺតយ៉ាវ៖ តាមដានគុណភាពសំពៀតឥណទាន ដើម្បីកាត់បន្ថយហានិភ័យ។
- ការគ្រប់គ្រងការប្រមូលឥណទាន៖ ពង្រីកលទ្ធភាពក្នុងការស្វែងរកមធ្យោបាយថ្មីៗ ក្នុងការកែលម្អការប្រមូលឥណទាន។
- ការគ្រប់គ្រងការថែរក្សាអតិថិជន៖ កាត់បន្ថយអត្រាបោះបង់ការបន្តប្រើប្រាស់សេវាពីអតិថិជន និងលើកកំពស់យុទ្ធសាស្ត្រគាំពារអតិថិជន។
អត្ថប្រយោជន៍៖
- មានភាពងាយស្រួលក្នុងការតាមដាននូវដំណើរការគ្រប់គ្រងឥណទានរបស់ស្ថាប័នខ្លួននៅក្នុងរង្វង់ដៃ ដោយធៀបទៅនឹងវិស័យទាំងមូល
- យល់ច្បាស់ពីស្ថាប័នរបស់ខ្លួន ក្នុងការទាក់ទាញអតិថិជនថ្មីៗពីដៃគូប្រកួតប្រជែង
- តាមដានព័ត៍មានលម្អិតពិស្ថានភាពលូតលាស់នៃផលិតផលនីមួយៗ ប្រៀបធៀបទៅនឹងវិស័យទាំងមូល
- ទទួលបាននូវទស្សនៈសំខាន់ៗ ពាក់ព័ន្ធនឹងទំនោរប្រែប្រួលនៃទីផ្សារផលិតផលថ្មីៗ ដែលស្ថាប័នខ្លួនពុំទាន់មាននៅលើទីផ្សារ ដែលព័ត៌មានទាំងអស់នេះនឹងដើរតួយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍផលិតផលថ្មី។
ពង្រឹងសក្តានុពលរបស់អ្នកតាមរយៈរបាយការណ៍វិភាគទិន្នន័យដ៏ឆ្លាតវៃឥឡូវនេះ!

របាយការណ៍ឥណទានក្រុមហ៊ុន
របាយការណ៍ឥណទានក្រុមហ៊ុនគឺជាកំណត់ត្រានៃប្រវត្តិនៃការទូទាត់ឥណទានរបស់ក្រុមហ៊ុន (នីតិបុគ្គល)ទៅកាន់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុ។
ខេ ស្ករ
ខេ ស្ករ គឺជាលេខតំណាងអោយខ្មែរ ស្ករ ដែលសង្ខេបនូវព័ត៌មានទាំងអស់ នៅក្នុងរបាយការណ៍ ឥណទានទៅជាលេខតំណាងមួយ។
របាយការណ៍ឥណទានអតិថិជន
របាយការណ៍ឥណទានអតិថិជន គឺជារបាយការណ៍ដែលបង្ហាញពីប្រវត្តិ នៃការសងត្រលប់ នៃកម្ចីពីស្ថាប័នហិរញ្ញវត្ថុណាមួយ។
សេវាតាមដានឥណទាន
សេវាតាមដានឥណទាន គឺជាសេវាដែលផ្តល់របាយការណ៍ភ្លាមៗ ដល់សមាជិកទាំងអស់...
សេវាត្រួតពិនិត្យឥណទាន
សេវាត្រួតពិនិត្យឥណទាន គឺជាដំណោះស្រាយដែលជួយសមាជិកទាំងអស់ ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទាន របស់អតិថិជនទាំងអស់...