ភាសា

ខេ ស្ករ

តើអ្វីគឺជា ខេ ស្ករ?

ខេ ស្ករ គឺជា​លេខ​​ដែលបក​ស្រាយ​​អំពី​​ព័ត៌មាន​​ទាំង​អស់​នៃ​​របាយការណ៏​​ឥណទាន​​ទៅ​ជា​​ពិន្ទុមួយ។

វា​វាយ​​តម្លៃ​​ទៅលើ​កម្រិត​​ហានិភ័យ​នៃការ​ស្នើរ​​សុំ​​ឥណទាន​របស់បុគ្គល​ម្នាក់ៗ​ តាមរយៈទិន្នន័យ​​​នីមួយៗ​​ក្នុង​ទំរង់​នៃការស្នើរ​សុំ​ និង​ព្យាករ​លទ្ធភាព​ដែល​អាច​សងត្រលប់​មក​វិញ។

ខេ​ ស្ករ គឺត្រូវបាន​គេ​រៀបចំ​ឡើង​​ដើម្បី​​ផ្ដល់​នូវ​ព័ត៌​មាន​មូលដ្ឋាន​​នៃកម្រិត​ហានិភ័យ​សម្រាប់​អ្នកផ្តល់​ឥណទាន​ ដែល​អាច​ជួយ​ដល់​ដំណើការ​ផ្តល់ឥណទាន​សម្រាប់​​អតិថិជន​​ថ្មី និង​ទទួល​បានព័ត៌​មាន​កាន់​តែច្បាស់​​ជាងមុន ហើយ​ធ្វើការ​​សម្រេច​ចិត្ត​ក្នុងការផ្តល់​ឥណទាន​បាន​ត្រឹម​ត្រូវ​​​ជាង​មុន។​ វា​ជួយ​ដល់​ថ្នាក់​​គ្រប់​គ្រង​​ឥណទាន ​​​វាយ​តម្លៃ​​ទៅ​​លើ​គុណ​ភាព​​ឥណ​ទាន​​របស់​អតិថិជន​បាន​ឆាប់រហ័ស​ជាងមុន និង​ធ្វើការ​​សម្រេចចិត្ត​​កាន់តែ​មានភាព​​សុក្រិត​។​

តើពិន្ទុត្រូវបាន​វាយតម្លៃ​ដោយ​របៀបណា?

ពិន្ទុ គឺអាស្រ័យ​លើ​ព័ត៌មាន​ក្នុងរបាយការណ៏​ឥណទាន ​ទៅតាមពេលវេលាជាក់​លាក់នីមួយៗ។ ​ឆ្លងកាត់​បទ​ពិសោធន៍ជាច្រើនឆ្នាំ អ្នករៀបចំវាយតំលៃ​ពិន្ទុ បាន​កំណត់​នូវព័ត៌មាន​ជាក់លាក់​​ទាំង​​ឡាយ​ ដែលអាច​ទស្សន៍​ទាយ​លទ្ធភាព​សង​ក្នុង​ពេល​អនាគត់​បាន។ ព័ត៌មាន​លម្អិត​ទាំងនេះ​រួមបញ្ចូល​កត្តា​ជាច្រើន​ដូចជា ទំនោ​នៃការ​សាកសួរ​របស់​អតិថិជន​នៅ​ស្ថាប័នផ្សេងៗ ការប្រើ​ប្រាស់​ឥណទាន (ចំនួនគណនីដែល​កំពុងមាន និងគណនី​ដែលបាន​ធានាដល់អ្នកដ៏ទៃ និងចំនួនទឹកប្រាក់​សរុប​អតិថិ​ជន​នៅ​ជាប់ជំពាក់) ឥរិយាបទ​នៃការ​​បង់​ឥណទាន​ត្រលប់ និងព័ត៌​មាន​មួយ​ចំនួន​​ដូចជា ការខក​ខាន​មិនបាន​​សង​ប្រាក់​ត្រលប់​ និងកត្តាសំខាន់ៗដទៃទៀត។ ពិន្ទុ​នឹង​ត្រូវ​បាន​​​ប្រែ​ប្រួល​​ទៅ​តាម​​​ព័ត៌​មាន​​ឥណទាន​របស់​អតិថិជន។ រាល់​​ទិន្ន​ន័យ​​​​មួយ​ផ្នែក​ៗ​ នឹង​ត្រូវ​ផ្ដល់​​ពិន្ទុ​ជា​លេខ​ រួច​ទើប​​ធ្វើការ​​បូក​សរុប​​ពិន្ទុ​ទាំង​​អស់​​ដើម្បី​​ចេញ​​ជា​ពិន្ទុ​រួម​​មួយ​​ដែល​​ហៅ​ថា​ ខេ​ ស្ករ​។​ ចំពោះ​​​ទិន្នន័យ​​ឥណទាន​ទាំង​ឡាយ​​ណា​​ដែល​មិ​ន​មាន​លក្ខណៈ​ច្បាស់​លាស់​​​​នឹង​មិន​ត្រូវប្រើប្រាស់​ក្នុង​ការ​​ផ្ដល់​​ពិន្ទុ​នោះ​​​ទេ​ ។ រូបមន្តនេះ​គឺជាកម្មសិទ្ធិ​បញ្ញា​របស់ CBC ហើយ​ត្រូវ​បាន​សាកល្បង និងតាមដានជាប្រចាំ។

តើ​ ខេ​ ស្ករ អាច​សំរេចក្នុងដំណើរការ​​ផ្ដល់​ប្រាក់​កម្ចី ឬមិនផ្ដល់​អោយ​ដែរ​ឬទេ?

ខេ ស្ករ​ មិនមែនជាស្ថាប័ន​​ហិរញ្ញវត្ថុ​ទេ។ វាគ្រាន់​តែ​ជាឧបករណ៍​វិភាគ​មួយ​ដើម្បី​ផ្តល់​ឱ្យស្ថាប័ន​​ហិរញ្ញវត្ថុ​​នូវព័ត៌​មាន​មួយ ដែលអាច​​វាយ​​តម្លៃ​​ទៅ​​លើ​កម្រិត​​ហានិភ័យ​នៃ​​ឥណ​ទាន ​ដើម្បីជួយ​សំ​រួល​ដល់​​ដំណើ​​ការ​នៃ​ការសំរេច​ចិត្ត​ផ្ដល់ឥណ​ទាន​​ដល់​អតិ​ថិជនបានលឿន​ជាងមុន​។ ការវាយតំលៃ​ឥណ​ទាន​​នៅតែ​​ឈរ​លើ​មូលដ្ឋាន 5C របស់​ស្ថាប័ន​ហិរញ្ញវត្ថុ។ ប្រសិនបើស្ថាប័ន​ហិរញ្ញវត្ថុ​ស្នើ​សុំពិន្ទុ ខេ ស្ករ​  នោះពិន្ទុ ខេ ស្ករ​ នឹង​ត្រូវគណនា ហើយ​​ត្រូវផ្តល់​មកវិញ​ជាមួយ​នឹងរបាយការណ៍​ឥណទាន។ វាជាការការ​​គិតគូ​​​របស់ស្ថាប័ន​​ហិរញ្ញវត្ថុ ដើម្បី​សម្រេច​ថា​តើ​ត្រូវ​អនុម័ត​លើ​ការ​ផ្តល់​ឥណទាន ឬមិន​ផ្ដល់​អោយ​។​

តើ ខេ ស្ករ​ នឹង​ផ្ដល់​ផល​ប្រយោជន៍​​អ្វី​ខ្លះ​ដល់​អាជីវកម្ម?

  • លោក​អ្នក​​អាចមើល​ឃើញ​ផ្ទាល់ភ្នែក និងមានភាពងាយស្រួល ៖ ​វា​ជាឧបករណ៍​មួយ​ដែលអាច​ជួយ​​លោក​អ្នក​​ក្នុ​ងការ​សម្រេចចិត្ត​លើឥណទាន​កាន់តែ​ប្រសើរ និងមានភាព​ជាក់​លាក់​។​
  •  ខេ ស្ករ ផ្តល់លទ្ធភាពដល់ស្ថាប័នកាត់​បន្ថយ ឬគ្រប់គ្រងទំហំ​​ឥណ​ទាន​ខូច ដូច្នេះ​ស្ថាប័ន​អាច​​កាត់បន្ថយ​ការ​ចំណាយ​សរុប និងអាចបង្កើន​ប្រាក់ចំណេញ។
  • ខេ ស្ករ ​​ជួយ​ដល់​ការ​សម្រេច​ចិត្ត​​ស្រដៀង​គ្នានៅ​លើក​ក្រោយ​ៗ​ទៀត ៖ ទោះបីជា​តាមប្រភពណា ឬ​ការ​ប្រើប្រាស់ឥណទាន​​នៅកន្លែងណា​ក៏ដោយ ពិន្ទុ ខេ ស្ករ នឹង​​នៅតែ​ដូចគ្នា ហើយនាំ​ទៅដល់​ការសម្រេច​ចិត្ត​ស្រដៀងគ្នាដូច​លើក​មុន​បាន​។
  • ការសម្រេចចិត្ត​នឹងកាន់តែមានការគ្រប់គ្រង​ច្បាស់​លាស់ ​៖ ​គណៈ​គ្រប់គ្រងនឹង​មានភាព​ប្រាកដ​​ជាងមុន​​​​ចំពោះ​​​​កត្តា​​ទាំង​ឡាយ​ណាដែល​ប៉ះពាល់​ដល់​ការកើន​ឡើង​នៃចំណែក​ទីផ្សារ និងកត្តា​ដែល​​នឹង​ប៉ះ​ពាល់​ដល់​កំរិត​​ឥណ​ទាន​​ខូច​។​
  • កាត់បន្ថយរយៈ​​ពេល​ប្រតិបត្តិការ​ផ្តល់ឥណទាន​បានច្រើន ៖ ការសំរេចចិត្​តផ្ដល់​ឥណទាន​/ មិន​ផ្ដល់ឱ្យ​ អាចត្រូវបាន​​ធ្វើឡើង​ភ្លាមៗ​ខណៈពេល ដែលបុគ្គលិក​​ប្រតិបត្តិករ​បាន​បញ្ចូល​ព័ត៌​​មាន​លម្អិត​​ពីទម្រង់​បែបបទ​ដាក់ពាក្យ​ស្នើសុំ​ឥណទាន​របស់​អតិថិជនរួចរាល់​​។
របាយការណ៍ឥណទានអតិថិជន

របាយការណ៍ឥណទានអតិថិជន

របាយការណ៍ឥណទានអតិថិជន គឺជា​របាយការណ៍ដែលបង្ហាញពីប្រវត្តិ នៃការសងត្រលប់ នៃកម្ចីពីស្ថាប័នហិរញ្ញវត្ថុណាមួយ។​

សេវាវិភាគទិន្នន័យ

សេវាវិភាគទិន្នន័យ

សេវាវិភាគទិន្នន័យ គឺជាទម្រង់របាយការណ៍ online ដែលអនុញ្ញាតអោយសមាជិកទាំងអស់ អាចត្រួតពិនិត្យយ៉ាងច្បាស់លាស់ ទៅលើ​ប្រតិបត្តិ​ការ​របស់​ពួកគេ ដោយប្រៀបធៀប​ទៅនឹង​វិស័យទាំងមូល។

សេវាតាមដានឥណទាន

សេវាតាមដានឥណទាន

សេវាតាមដានឥណទាន គឺជាសេវាដែលផ្តល់របាយការណ៍ភ្លាមៗ ដល់សមាជិកទាំងអស់...

សេវាត្រួតពិនិត្យឥណទាន

សេវាត្រួតពិនិត្យឥណទាន

សេវាត្រួតពិនិត្យឥណទាន គឺជាដំណោះស្រាយដែលជួយសមាជិកទាំងអស់ ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទាន របស់អតិថិជនទាំងអស់...

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ គឺជាដំណោះស្រាយនៃការវិភាគទិន្នន័យ ដែលបង្កើតឡើងទៅតាមតម្រូវការរបស់អតិថិជន។