ភាសា

សេវាតាមដានឥណទាន

ការទាញយក​​របាយការណ៍​​ឥណទាន​​​ផ្ទាល់ខ្លួន​​របស់​បុគ្គល​ម្នាក់​ៗ​ និង ខេ ស្ករ ដើម្បី​​ទទួល​បាន​​ព័ត៌​មាន​​កំណត់​ជាក់លាក់​នៃលទ្ធ​ភាព​សង​ឥណ​ទាន​របស់​អតិថិជន​ គឺត្រូវបាន​ប្រើ​ប្រាស់​​យ៉ាង​​ទូលំ​​ទូលាយ​​​​នៅ​​ក្នុង​​ទីផ្សារ។ ជា​លទ្ធផល គ្រឹះ​ស្ថាន​​ហិរញ្ញ​វត្ថុ​​អាច​​ផ្តល់​​ឥណទាន​ប្រកប​​ដោយភាព​​​ទទួល​​ខុស​​ត្រូវ​ដល់​​អតិថិជន​ខ្លួន។ ចំណុច​ប្រឈម​​​ចំបង​​នោះ​គឺ​ របៀប​​​​ដែល​គ្រឹះ​ស្ថាន​​​​ហិរញ្ញ​វត្ថុ​​​អាច​​ធ្វើការ​​ត្រួត​​ពិនិត្យ​​អតិថិជន​របស់ខ្លួន​ ​ប្រកប​ដោយ​ប្រសិទ្ធិភាព​​​បាន​​ដោយ​វិធីណា បន្ទាប់​​ពីឥណ​​ទាន​​​​ត្រូវបាន​ផ្តល់រួចរាល់។

ដើម្បី​​ដោះស្រាយ​បញ្ហាប្រឈម​ចំបង​នេះ​បាន ការិយាល័យ​ឥណទាន​កម្ពុជា បាន​ដាក់​​អោយ​​ប្រើ​ប្រាស់​​នូវ​សេវាតាមដានឥណទាន សម្រាប់​​បំពេញ​នៅចំណុច​ខ្វះខាត។ វា​ជា​​សេវា​តាម​ដាន​​ទាន់​​ពេល​វេលា​មួយ ដែលអាច​អោយ​​ស្ថាប័ន​​ហិរញ្ញវត្ថុ​ធ្វើ​ការ​ត្រួតពិនិត្យ​​អតិថិជន​ដែល​​មាន​ស្រាប់​​របស់ខ្លួន​ ដោយផ្អែក​លើ​វិធី​សាស្ត្រ​​ដែល​បាន​​កំណត់។ សេវានេះ​​រួមបញ្ចូលចំនុច​សំខាន់ៗ​ចំនួន ១៤ ដូចខាងក្រោម:

  • ការឆែកព័ត៌មាន​ឥណទានថ្មី
  • ការ​បង្កើត​គណនី​ថ្មី
  • ការបន្ថែម​ឯកសារ​សំគាល់ខ្លួនថ្មី
  • ការកត់​ត្រា​ថ្មីពី​គណនីដែល​លុបចោល (write off)
  • ការធ្វើ​បច្ចុប្បន្នភាព​លើគណនី​ដែលលុបចោល (write off)
  • គណនី​ដែលបានបិទ
  • ការបង់ប្រាក់ របស់អតិថិជន​ផ្លាស់ប្តូរ​ពីល្អ​ទៅមិនល្អ (Negative Cycle Change)
  • ការបង់ប្រាក់ របស់អតិថិជន​ផ្លាស់ប្តូរពី​មិនល្អទៅល្អ (Positive Cycle Change)
  • គណនី​អតិថិជន​មានសមតុល្យ​ទឹកប្រាក់​បង់​យឺត (Past Due Balance)
  • អតិថិជនបាន​ទូទាត់​សមតុល្យ​ទឹកប្រាក់​បង់យឺត (Past Due Settlement)
  • គណនីអតិថិជន​មានសមតុល្យ​ទឹកប្រាក់​បង់យឺត​ប្រែប្រួល (Past Due Change)
  • អតិថិជនធ្វើ​បច្ចុប្បន្ន​ភាព​អាស័យដ្ឋានថ្មី
  • គណនី​អតិថិជន​ត្រូវបាន​ចាត់​ថា្នក់ថា “បាត់បង់” (Loss Account)
  • ឥណទានត្រូវបានរៀបចំឡើងវិញ​
  • ការផ្លាស់ប្ដូរសូចនាករវិធានផ្ដល់ឥណទាន

អត្ថប្រយោជន៍៖

  • តាមដានការអនុវត្តរបស់អតិថិជន និងស្ថានភាពឥណទានរបស់ពួកគេ
  • អាចគ្រប់គ្រង ការអនុវត្តន៍របស់អតិថិជនបានភ្លាមៗ
  • កាត់បន្ថយហានិភ័យ ដោយការត្រៀមទុកជាមុន
  • ចំណាយប្រកបដោយប្រសិទ្ធិភាព ក្នុងការត្រួតពិនិត្យអតិថិជនរបស់អ្នក
ប្រព័ន្ធវាយតម្លៃអចលនទ្រព្យឌីជីថល

ប្រព័ន្ធវាយតម្លៃអចលនទ្រព្យឌីជីថល

ប្រព័ន្ធវាយតម្លៃអចលនទ្រព្យឌីជីថល គឺជាសេវាកម្មវាយតម្លៃអចលនទ្រព្យដែលមានមូលដ្ឋានលើការវិភាគទិន្នន័យ និងបច្ចេកវិទ្យាឌីជីថល ដែលការវាយតម្លៃអចលនទ្រព្យត្រូវបានធ្វើឡើងដោយផ្អែកលើតម្លៃទីផ្សារ និងតម្លៃមតិផ្សេងទៀតទាក់ទងនឹងប្រភេទអចលនទ្រព្យតាមកាលបរិច្ឆេទច្បាស់លាស់ដោយមិនចាំបាច់ទៅត្រួតពិនិត្យនៅទីតាំងជាក់ស្ដែង។

ផែនទីហានិភ័យឥណទាន

ផែនទីហានិភ័យឥណទាន

ផែនទីហានិភ័យឥណទាន​ គឺជាដំណោះស្រាយដ៏ឆ្លាតវៃមួយ ដែលបង្កើតឡើងក្នុងទម្រង់ជា ផែនទីអន្តរកម្ម និងរស់រវើក សម្រាប់ស្ថាប័នហិរញ្ញវត្ថុជាសមាជិកទាំងអស់ ក្នុងការតាមដានកម្រិតហានិភ័យឥណទាន នៅតាមទីតាំងភូមិសាស្ត្រជាច្រើន​ ដោយអាចកំណត់សម្គាល់លើ ហានិភ័យឥណទានក្នុងវិស័យរបស់ខ្លួនដោយផ្អែកលើទិន្នន័យ ពីទីតាំងមួយទៅទីតាំងមួយទៀត បានយ៉ាងងាយស្រួល។

របាយការណ៍ឥណទានក្រុមហ៊ុន

របាយការណ៍ឥណទានក្រុមហ៊ុន

របាយការណ៍ឥណទានក្រុមហ៊ុនគឺជាកំណត់ត្រានៃប្រវត្តិនៃការទូទាត់ឥណទានរបស់ក្រុមហ៊ុន (នីតិបុគ្គល)ទៅកាន់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុ។

ខេ ស្ករ

ខេ ស្ករ

ខេ ស្ករ គឺជាលេខតំណាងអោយខ្មែរ ស្ករ ដែលសង្ខេបនូវព័ត៌មានទាំងអស់ នៅក្នុងរបាយការណ៍ ឥណទានទៅជាលេខតំណាងមួយ។

របាយការណ៍ឥណទានអតិថិជន

របាយការណ៍ឥណទានអតិថិជន

របាយការណ៍ឥណទានអតិថិជន គឺជា​របាយការណ៍ដែលបង្ហាញពីប្រវត្តិ នៃការសងត្រលប់ នៃកម្ចីពីស្ថាប័នហិរញ្ញវត្ថុណាមួយ។​

សេវាវិភាគទិន្នន័យ

សេវាវិភាគទិន្នន័យ

សេវាវិភាគទិន្នន័យគឺជាទម្រង់របាយការណ៍ឆ្លាតវៃមួយដែលអនុញ្ញាតឲ្យសមាជិកទាំងអស់ អាចត្រួតពិនិត្យយ៉ាងច្បាស់លាស់ទៅលើប្រតិបត្តិការរបស់ពួកគេដោយប្រៀបធៀបទៅនឹងវិស័យទាំងមូល។

សេវាត្រួតពិនិត្យឥណទាន

សេវាត្រួតពិនិត្យឥណទាន

សេវាត្រួតពិនិត្យឥណទាន គឺជាដំណោះស្រាយដែលជួយសមាជិកទាំងអស់ ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទាន របស់អតិថិជនទាំងអស់...

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ គឺជាដំណោះស្រាយនៃការវិភាគទិន្នន័យ ដែលបង្កើតឡើងទៅតាមតម្រូវការរបស់អតិថិជន។