ភាសា

លោក អ្នកអាចស្វែងរកចំលើយសម្រាប់​សំនួរ ដែល​យើងខ្ញុំធ្លាប់បានទទួល​ពីអតិថិជននៅទីនេះ។ ប្រសិនបើលោក អ្នក​មិនទាន់​បានទទួលចំលើយទៅនឹងសំនួរ​របស់លោក អ្នក​នោះទេ សូមទំនាក់ទំនងមកកាន់​ការិយាល័យ​ឥណទាន​តាម​រយៈ លេខទូរស័ព្ទ អ៊ីមែល ឬចុចនៅទីនេះ

ការិយាល័យឥណទានកម្ពុជា​ គឺជាក្រុមហ៊ុន​ឈានមុខគេ ​ក្នុង​ការផ្តល់នូវ​សេវា​ព័ត៌​​មាន​​ហិរញ្ញវត្ថុ ឧបក​រណ៍​​​​វិភាគ​​ទិន្នន័យ និង របាយការណ៍​ឥណទាន ទៅ​ដល់​​ស្ថាប័ន​ហិរញ្ញវត្ថុ​​ទាំង​អស់ នៅក្នុងប្រទេស​​កម្ពុជា។

របាយការណ៍ឥណទាន គឺជា​របាយការណ៍ ដែលបង្ហាញពីប្រវត្តិនៃការសងត្រលប់ នៃកម្ចីពីស្ថាប័នហិរញ្ញវត្ថុ ណាមួយ។​ របាយការណ៍នេះ បង្ហាញព័ត៌មានដូចជាចំនួនដង នៃការសងត្រលប់ទាន់ពេលវេលា ទឹកប្រាក់ ឥណទានដែលនៅសល់ និង ចំនួនទឹកប្រាក់ដែលបានប្រើប្រាស់។

សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ គឺជាសេវាកម្មមួយរបស់ CBC ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅ អាចពិនិត្យមើលរបាយការណ៍ឥណទាន  ឬ លទ្ធភាពក្នុងការប្រើប្រាស់ឥណទាន ដោយខ្លួនឯងតាមរយៈភ្នាក់ងារដៃគូរបស់ CBC ។

វាជាការចាំបាច់ក្នុងការតាមដានអោយទៀងទាត់នូវស្ថានភាពសុខភាពហិរញ្ញវត្ថុរបស់អ្នក

  1. ដើម្បីវិភាគអំពីលទ្ធភាពក្នុងការប្រើប្រាស់ឥណទាន និង សមត្ថភាពក្នុងការទូទាត់មុនពេលដែលអ្នកធ្វើការស្នើសុំឥណទាន
  2. ដើម្បីបញ្ជាក់ហើយផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនៃព័ត៌មានផ្ទាល់ខ្លួននិង ព័ត៌មានកម្ចីរបស់អ្នកដែលកំពុងចែករំលែកនៅក្នុងប្រព័ន្ធរបាយការណ៍ឥណទាន
  3. ដើម្បីអាចដាក់ពាក្យស្នើសុំទៅ CBC កែព័ត៌មានមិនត្រឹមត្រូវនៅក្នុងរបាយការណ៍ឥណទាន

សូមចុចទីនេះ សម្រាប់មើលអាស័យដ្ឋានរបស់ភ្នាក់ងារដៃគូររបស់ស៊ីប៊ីស៊ី។

សូមលោក លោកស្រី​យកមកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន​ ឬលិខិតដែលអាច​បញ្ជាក់​អត្ថសញ្ញាណ​ផ្សេងៗ មកកាន់​ការិយាល័យឥណទាន ដែលមានទីតាំង​នូវ អាគារ​វឌ្ឍនៈកាពីតាល (ជាន់ទី៩) អាគារលេខ ៦៦ មហាព្រះវិថីមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

Regular: របាយការណ៍ឥណទាន ចំនួន 2ដង | 30,000 KHR

Enhanced: របាយការណ៍ឥណទាន ចំនួន 3ដង | 40,000 KHR

Ultimate: របាយការណ៍ឥណទាន ចំនួន 4ដង | 50,000 KHR

តាមរយៈ

  • សេវាដឹកជញ្ជូន: សូមបញ្ជាក់ពីអាសយដ្ឋានដែលអ្នកចង់អោយ CBC ផ្ងើររបាយការណ៍ឥណទានរបស់អ្នក ក្នុងអំឡុងពេលស្នើរសុំ។
  • អ៊ីម៉ែល: របាយការណ៍នឹងត្រូវបានផ្ញើដែលមានលេខសម្ងាត់តាមរយៈអ៊ីមែល។
  • Telegram: សូមផ្តល់លេខទូរស័ព្ទរបស់អ្នកដែលភ្ជាប់ទៅគណនី Telegram (ដែលអ្នកចង់មើលរបាយការណ៍) ពេលដាក់ពាក្រស្នើសុំ។

សូម add “Credit Bureau Cambodia” ហើយផ្ញើរលេខដែលអ្នកបានភ្ជាប់ (ក្នុងកំឡុងពេលដាក់ពាក្យសុំ) ទៅអោយ “Credit Bureau Cambodia”

  • ការិយាល័យ CBC: អគារ វឌ្ឍនៈកាពីតូល ជាន់ទី 9 មហាវិថីព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមចុចទីនេះ សម្រាប់មើលអាស័យដ្ឋានរបស់ភ្នាក់ងារដៃគូរបស់ស៊ីប៊ីស៊ី។

កាលវិភាគសម្រាប់ការដឹកជញ្ជូន:

ថ្ងៃដឹកជញ្ជូនលើកទី 1: ក្នុងរយៈពេល 3 ទៅ 7 ថ្ងៃធ្វើការ

កាលបរិច្ឆេទដឹកជញ្ជូនលើកទី 2 និងទី 3: គួរតែត្រូវបានណែនាំដោយអ្នកដាក់ពាក្យសុំ

* ប្រសិនបើអ្នកដាក់ពាក្យសុំមិនទទួលបានរបាយការណ៍ក្នុងរយៈពេល 45 ថ្ងៃ (គិតចាប់ពីសប្តាហ៍ដែលបានព្រមព្រាងគ្នា) អ្នកដាក់ពាក្យសុំនឹងទទួលបានប្រាក់វិញ។

ឯកសារពីបៀបអានរបាយការណ៍ឥណទាននឹងភ្ជាប់ជាមួយរបាយការណ៍ឥណទានរបស់អ្នក ឬ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងការិយាល័យ CBC តាមរយៈទូរស័ព្ទលេខ +855 23 999 006 រឺ អាចពិនិត្យលើគេហទំព័រ: https://www.creditbureau.com.kh/km/consumer-products/personal-credit-report/

ព័ត៌មានវិជ្ជមាន: រក្សារហូតដល់ 10 ឆ្នាំបន្ទាប់ពីកម្ចីទទួលបានការទូទាត់

ព័ត៌មានអវិជ្ជមាន: រក្សាទុករយៈពេល 3 ឆ្នាំបន្ទាប់ពីកម្ចីទទួលបានការទូទាត់

សូមមកកាន់ការិយាល័យរបស់ CBC: ការិយាល័យ CBC, អគារវឌ្ឍនៈ, ជាន់ទី 9, មហាវិថីព្រះមុន្នីវង្ស, សង្កាត់ វត្តភ្នំ, ខ័ណ្ឌដូនពេញ, ភ្នំពេញ

ចំណាំ: អ្នកត្រូវរង់ចាំរយៈពេល ១០ ថ្ងៃធ្វើការ។ អ្នកមានសិទ្ធិទទួលរបាយការណ៍ឥណទាន (1) ក្នុងកម្លុងពេលមួយឆ្នាំ។

សូមទៅកាន់ការិយាល័យ CBC: វឌ្ឍនៈកាពីតូលជាន់ទី 9 មហាវិថីព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខ័ណ្ឌ ដូនពេញ រាជធានីភ្នំពេញ។

អ្នកមិនអាចធ្វើការស្នើសុំរបាយការណ៍ឥណទានអោយអ្នកផ្សេងបានទេ នៅភ្នាក់ងារដៃគូរបស់យើង (អេស៊ីលីដា ឬ អេអឹមខេ)។ បុគ្គលម្នាក់ៗត្រូវការមកធ្វើពាក្យស្នើសំុដោយខ្លួនឯង។ ប្រសិនបើអ្នកចង់ធ្វើការស្នើសុំជំនួសប្តីប្រពន្ធឬសាច់ញាតិ សូមមកការិយាល័យ CBC ដើម្បីបំពេញ ឯកសារផ្ទេរសិទ្ធិ។

សូមយកឯកសារច្បាប់ដើមដូចជា អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនរបស់អ្នក។

ជំហានទី 1: ស្នើសុំរបាយការណ៍ឥណទានផ្ទាល់ខ្លួនរបស់អ្នក

ជំហានទី 2: ពិនិត្យឡើងវិញនូវរបាយការណ៍ឥណទានរបស់អ្នក

ជំហានទី 3: ប្រសិនបើរកឃើញព័ត៌មានមិនត្រឹមត្រូវត្រូវផ្ញើឯកសាររបស់អ្នកមក CBCតាមរយៈ

  • ទៅការិយាល័យ CBC ដោយផ្ទាល់ដើម្បីដាក់ពាក្យ
  • ផ្ញើ អ៊ីមែលទៅកាន់ផ្នែកបម្រើ សេវាអតិថិជនរបស់CBC តាមរយៈ customerervice@creditbureau.com.kh

 

១0 ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីការដាក់ពាក្យ។

– លេខទូរស័ព្ទ: 023 999 006 086 999 320 ឬ 086 999 791
– អ៊ីមែល: customerervice@creditbureau.com.kh

បច្ចុប្បន្ន ស៊ីប៊ីស៊ី ផ្តល់ដំណោះស្រាយពីរប្រភេទនៅលើទីផ្សារ។ ព័ត៌មានមួយប្រភេទសម្រាប់អតិថិជនក្នុងការ​ទទួលបាន​របាយការណ៍ឥណទានផ្ទាល់ខ្លួន និងព័ត៌មានមួយប្រភេទទៀត​ សម្រាប់​សមាជិក ឬអ្នកវិនិយោគដើម្បីជួយពួកគេក្នុងការ​ធ្វើ​ការសម្រេចចិត្ត។