ភាសា

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី​ (ស៊ីប៊ីស៊ី)​ គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍​វិភាគទិន្នន័យ និង របាយការណ៍ឥណទានទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ នៅក្នុងប្រទេស​កម្ពុជា។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ស៊ីប៊ីស៊ី មានសមាជិក​សរុបចំនួន ១៨៥ ស្ថាប័ន រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។

អត្ថប្រយោជន៍៖

  • ទទួលបានព័ត៌មានត្រឹមត្រូវ និង ពង្រឹងប្រព័ន្ធរបាយ​ការណ៍​ឥណទាន
  • កាត់បន្ថយហានិភ័យ សម្រាប់អ្នកផ្តល់កម្ចី និង កាត់បន្ថយចំនួន​ឥណទានមិនដំណើរការ​​នៅក្នុងសេដ្ឋកិច្ចកម្ពុជា
  • ចែករំលែកប្រព័ន្ធព័ត៌មានឥណទាន ដើម្បីធានា​មិនមាន​ទ្រព្យបញ្ចាំជាន់គ្នា ប្រើប្រាស់ក្នុងការផ្តល់កម្ចី
  • អាចណែនាំផលិតផលថ្មីៗ ដែលត្រូវនឹងតម្រូវ​​ការ​អតិថិជន តាមរយៈ​ប្រវត្តិអតិថិជន ក្នុងរបាយការណ៍ឥណទាន
  • បង្កើននូវអត្ថប្រយោជន៍ប្រកួតប្រជែង និង កសាងអតិថិជនស្មោះត្រង់
  • ទទួលបាន​របាយ​ការណ៍​​ដែលអាច​ទុកចិត្ត​បាន ដែលជំរុញដល់​ដំណើការ​​ផ្តល់​​ប្រាក់​កម្ចី
  • អាចទទួលបាន នូវរបាយការណ៍វិភាគស៊ីជម្រៅ ដែលអាចជួយដល់សមាជិកយល់ដឹង កាន់តែច្បាស់​ពី​ស្ថាប័ន​របស់​ខ្លួន និង វិស័យទាំងមូល

 

 

របៀបចុះឈ្មោះជាសមាជិក