ភាសា

ដំណើរកម្សាន្តប្រចាំឆ្នាំ២០១៧ របស់បុគ្គលិកក្រុមហ៊ុន ស៊ីប៊ីស៊ី

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​អង្គារ ធ្នូ 19th, 2017

ដំណើរ​កម្សាន្ដ​ទៅ​កាន់​​ក្រុង​​ព្រះ​សីហនុ ​រយៈ​ពេល​បី​ថ្ងៃ​​ចាប់​ពី​ថ្ងៃ​ទី​១៥​ ដល់​​១៧​ ខែ​ធ្នូ ឆ្នាំ​២០១៧​ បាន​បព្ចាប់​ទៅ​​ជា​មួយ​នឹង​​ស្នាម​ញញឹម​ សាម​គ្គី​ភាព​ និង​បទ​ពិសោធន៍​​​ដ៏​រីក​រាយ​​។

កម្មវិធីនេះមាន​ការ​​ចូល​រួម​​ពីថ្នាក់​​ដឹក​នាំ ​និង​​បុគ្គលិក​​ទាំង​អស់​របស់​ក្រុម​ហ៊ុន​​ និង​មាន​ការ​រៀបចំ​សកម្ម​ភាព​​ជាច្រើនដូចជា ការលេង​ល្បែង​កម្សាន្តជាក្រុម ការចាប់ឆ្នោតផ្សងសំណាង ការថតរូបជុំគ្នា និងសកម្មភាពសប្បាយជាច្រើនផ្សេងទៀត។ក្រុម​ហ៊ុន​​យល់​ច្បាស់​ថា​ ការបង្កើត​អោយមាន​ដំណើរ​​កម្សាន្ដប្រចាំឆ្នាំនេះ អាច​​ជួយ​​​អោយ​​ទំនាក់ទំនង​រវាងបុគ្គលិក​ទាំងអស់កាន់​តែមាន​ភាព​​ស្និទ្ធស្នាល​ ដែលនាំ​ទៅរក​​កិច្ចសហការគ្នា កាត់បន្ថយ​គំលាត​​នៃការទំនាក់ទំនង ដែលនាំទៅ​រក​លទ្ធ​ផល​​ការងារល្អ និងជា​ពិសេស​ ​ជា​ការ​លើក​ទឹក​ចិត្ត​​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​សម្រេច​ផែន​ការ​​​អាជីវកម្ម ​របស់បុគ្គលិកគ្រប់រូប​ក្នុង​ឆ្នាំ​២០១៧។​

គួ​បញ្ជាក់​ថា​ ការិយាល័យ​ឥណទាន​កម្ពុជា​ គឺជា​​ក្រុម​ហ៊ុន​ឯក​ជន​មួយ​​ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​​​ចំ​ពោះ​​បុគ្គលិករបស់​ខ្លួន​​​។ ​ក្រុម​ហ៊ុន​តែង​តែ​រៀប​ចំ​​កម្ម​វិធី​ផ្សេងៗ​​សម្រាប់​បុគ្គលិក​​ដូច​ជា វគ្គ​បណ្ដុះ​បណ្ដាល​​ដើម្បី​ពង្រឹង​សម្ថភាពបន្ថែម​​ ការ​លេង​កីឡា​ និង​​​ដំ​ណើរ​កម្សាន្ដ​ជា​បន្ត​បន្ទាប់​​​ទៅ​កាន់​រមណី​យ​​ដ្ឋាន​រួម​មាន​ ប្រាសាទ​​អង្គវត្ត ឧទ្យាន​​ជាតិ​​គីរី​រម្យ​ និង​ក្រុង​​ព្រះ​សីហនុ​ជាដើម​។​​