ភាសា

ឥណទានផ្ទាល់ខ្លួន និងឥណទានមានទ្រព្យ​បញ្ចាំមាន​ការធ្លាក់ចុះ ខណៈដែលប័ណ្ណ​ឥណទាន​បន្ត​កើនឡើង

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​សុក្រ មិនា 31st, 2017

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃពុធទី 31 ខែ​សីហា ឆ្នាំ 2016 ក្រេឌីតប្យូរ៉ូ​ក​​ម្ពុជា ​(ស៊ីប៊ីស៊ី) ដែលជាក្រុមហ៊ុន​ឈានមុខគេ​ ក្នុងការ​ផ្ដល់ព័ត៌មាន​ឥណទាន ដំណោះស្រាយ​ផ្នែក​វិភាគ និង​សេវា​របាយការណ៍ឥណទាន ថ្ងៃនេះ បានចេញ​ផ្សាយរបាយការណ៍​សន្ទស្សន៍​​​ឥណទាន ​អ្នកប្រើប្រាស់​ប្រចាំត្រីមាសទី 2 ឆ្នាំ 2016 ​​ដោយ​ធ្វើការវាស់វែងលើការស្នើសុំឥណទាន​ កាតព្វកិច្ចឥណទាន​ និង​គុណភាពឥណទាន​របស់អ្នកប្រើប្រាស់ ​លើ​ហិរញ្ញវត្ថុផ្ទាល់ខ្លួន ប័ណ្ណឥណទាន  និងកម្ចី​អចលនទ្រព្យ។

សន្ទស្សន៍បានបង្ហា្ញញ​អំពី​ការ​ប្រែប្រួល ​នៃការ​ស្នើសុំឥណទាន កាតព្វកិច្ចឥណទាន​ និង​គុណភាពឥណទាន​​នៅ​ត្រី​មាសក្នុង​ខែមិថុនា ឆ្នាំ 2016 ។ ពីមួយត្រីមាស​ទៅមួយត្រីមាស ការស្នើសុំឥណទាន​អ្នក​ប្រើប្រាស់​បាន​ធ្លាក់ចុះ​​ 25 % ខណៈពេល​ដែល​កាតព្វកិច្ចរ​ឥណទាន​បន្ដកើន​ឡើង​ក្នុង​អត្រា 7.86%។​

ការស្នើសុំឥណទាន​អ្នក​ប្រើប្រាស់៖ ការស្នើសុំឥណទាន​អ្នកប្រើប្រាស់​​បង្ហាញ​ឲ្យ​ឃើញ​​ អំពីបំណងនៃអ្នក​ប្រើប្រាស់ ដើម្បី​ទទួល​​បាន​ឥណទាន​​ក្នុង​ទម្រង់​ជា​ហរិញ្ញវត្ថុផ្ទាល់ខ្លួន​  ប័ណ្ណឥណទាន ឬកម្ចី​អចលនទ្រព្យ។   នៅត្រីមាស​ក្នុងខែ​មិថុនា   ការស្នើសុំ​ឥណទាន​​អ្នក​ប្រើប្រាស់​បាន​ធ្លាក់ចុះ​​​​ 25% ​  ខណៈ​​ពេល​ចំនួន​​ស្នើសុំ​សរុប​​​ក៏​ត្រូវ​បាន​​ធ្លាក់ចុះ​មក​ 23% ផងដែរ ប្រៀបធៀបទៅ​នឹង​​ត្រីមាសទីមួយ​ ឆ្នាំ 2016 ។ ការស្នើសុំ​ហិរញ្ញវត្ថុ​​ផ្ទាល់ខ្លួន​​​បាន​ថយចុះ​​មក​ 26%​ ខណៈពេល​ចំនួន​​​សរុប​ក៏​បាន​ធ្លាក់ចុះ​មក​ 27% ផងដែរ ​​​​។ ទន្ទឹមនេះ ការស្នើសុំកម្ចីអចលនទ្រព្យ ​​​នៅតែ​បន្ដ​ធ្លាក់ចុះ​ក្នុងអត្រា​ 10% ​ខណៈពេលដែ​ល​​ចំនួន​កម្ចីសរុប​ បាន​ធ្លាក់ចុះបន្តិចបន្តួច​ក្នុង​អត្រា​ 1%។ ផ្ទុយមកវិញ ការស្នើសុំប័ណ្ណឥណទាន នៅតែបន្ត​កើនឡើងដល់ 69% ជាមួយនឹងការកើនឡើងនៃចំនួនសរុបដល់ 49%។ កម្ចីហិរញ្ញវត្ថុផ្ទាល់ខ្លួន និង កម្ចីអចលនទ្រព្យបានធ្លាក់ចុះក្នុងអត្រា 26% និង 10% នៅទូទាំងតំបន់ទាំងបួនដូចជា តំបន់បឹងទន្លេសាប តំបន់ឆ្នេរ តំបន់ទំនាប និង តំបន់ខ្ពង់រាប។ ទោះជាយ៉ាងណាក៏ដោយ ប័ណ្ណឥណទាន​បាន​កើនឡើង​រហូត​ដល់ 69% នៅទូទាំងតំបន់នេះ។

កាតព្វកិច្ចឥណទានរបស់អ្នកប្រើប្រាស់៖ កាតព្វកិច្ចឥណទានរបស់អ្នកប្រើប្រាស់បង្ហាញ អំពីស្ថានភាពពិតនៃកម្ចីរបស់អ្នកប្រើប្រាស់ ដូចនៅ​ក្នុង​របាយ​ការណ៍​ត្រីមាសនេះ។ កាតព្វកិច្ចឥណទានរបស់អ្នកប្រើប្រាស់រួម នៅតែបន្តកើនឡើងនៅក្នុងត្រីមាសនេះ។ នៅខែមិថុនា ឆ្នាំ 2016 ចំនួន​ឥណទាន​សរុប​របស់អ្នកប្រើប្រាស់​កើនឡើងជិត 8% ស្មើ 631K (ត្រីមាសទីមួយនៃឆ្នាំ 2016 មាន 595K)។ សមតុល្យ​កម្ចី​សរុប​បាន​កើន​ឡើង​ដោយ​អត្រា 6.75% ស្មើ 2.73 ពាន់លានដុល្លារ​សហរដ្ឋអាមេរិក (ត្រីមាសទីមួយនៃឆ្នាំ 2016 មាន 256 ពាន់លានដុល្លារ​សហរដ្ឋអាមេរិក)។ ហិរញ្ញវត្ថុផ្ទាល់​​ខ្លួន​នៅ​តែមាន​ប្រមាណ 85.70% នៃគណនីសរុប នៅពីក្រោយកម្ចីអចលនទ្រព្យ (9.30%) និងប័ណ្ណឥណទាន (5%)។ ដូចគ្នា​នេះដែរ ហិរញ្ញវត្ថុផ្ទាល់​ខ្លួន​មានចំណែកធំជាង​គេបំផុត ដែលមានប្រមាណជា 55.32% នៃសមតុល្យ​​កម្ចីសរុបរបស់អ្នកប្រើប្រាស់ (2.73% ពាន់លានដុល្លាសហរដ្ឋអាមេរិក) នៅពីក្រោយកម្ចីអចលនទ្រព្យ (43.98%) និ​ងប័ណ្ណឥណទាន (0.70%)។ នៅទូទាំងតំបន់ទាំងអស់ ការកើន​ឡើង​នៃគណនី​សរុបរបស់​ហិរញ្ញវត្ថុផ្ទាល់ខ្លួន ប័ណ្ណឥណទាន និងកម្ចីអចលនទ្រព្យមានចំនួន 7% ដែលមាន​អត្រា​ប្រហាក់​ប្រហែល​ទៅនឹង​ត្រីមាស​ទីមួយនៃឆ្នាំនេះ។