ភាសា

អចលនទ្រព្យ បានជំរុញ​ឱ្យការ​​ស្នើសុំប្រាក់​​កម្ចីកើនឡើង ប្រាក់កម្ចីដែល​មិន​មាន​ដំណើរការ នៅតែមាន​​លក្ខណៈ​ថេរ

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​សុក្រ មិនា 31st, 2017

រាជធានីភ្នំពេញ ថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2016

នៅក្នុងសន្ទស្សន៍ឥណទាន អ្នកប្រើប្រាស់ដែលបានចេញផ្សាយកាលពីថ្ងៃទី 22 ខែវិច្ឆិកា ការិយាល័យឥណទានកម្ពុជា ជូនដំណឹង​អំពីការ​វិវត្តន៍នៃ​ប្រាក់​កម្ចីសម្រាប់​ត្រីមាសទី 3 ឆ្នាំ​2016 ។ បន្ទាប់ពីមានការថយ​ចុះក្នុងត្រីមាសទី 2 ចំនួនការស្នើសុំប្រាក់​កម្ចីបានកើនឡើង​សារជាថ្មី ទោះបីជាដំណើរ​ការប្រាក់​កម្ចីអ្នកប្រើប្រាស់ និងប្រាក់កម្ចីដែលមិនមានដំណើរ​ការនៅ​តែលក្ខណៈថេរ។

ការស្នើសុំប្រាក់កម្ចីអ្នកប្រើប្រាស់៖ បង្ហាញពីបំណងរបស់អ្នកប្រើប្រាស់ ក្នុងការទទួលប្រាក់កម្ចីក្នុងលក្ខណៈជាហិរញ្ញវត្ថុផ្ទាល់ខ្លួន ឥណទាន ឬអចលនទ្រព្យ

បន្ទាប់ពីមានការថយចុះ​បន្តិចក្នុងត្រីមាសទី 2 ការស្នើសុំប្រាក់កម្ចីបានចាប់ផ្ដើមកើនឡើងម្ដងទៀត ក្នុងអំឡុងត្រីមាសចុងក្រោយទាំងតួរលេខ (វិវត្តន៍​រាល់ត្រីមាស +24% និង -25% ក្នុងត្រីមាសទី 2) និងតម្លៃ (+30% និង -23% ក្នុងត្រីមាសទី 2)។ កំណើននេះជំរុញជាចម្បង ដោយការ​កើនឡើង​ខ្ពស់នៃ​ការស្នើសុំ​ប្រាក់កម្ចីអចលន​ទ្រព្យ (+75%) ទូទាំងប្រទេស ជាពិសេសក្នុង​តំបន់​ទន្លេសាប​ (+131%) និងខ្ពង់រាប (+109%) ។ ចំនួន​នៃការស្នើសុំ  ប័ណ្ណឥណទានជាតម្លៃជាចំនួនតែមួយគត់ដែលមានការធ្លាក់ចុះ (-15%) ទោះបីជា​ចំនួននៃការ​ស្នើសុំប័ណ្ណឥណទាន​កំពុង​កើន​ឡើង (+33% ក្នុងត្រីមាសទី 3 និង​ +69% ក្នុងត្រីមាសទី ​2)។

ដំណើរការប្រាក់កម្ចីអ្នកប្រើប្រាស់៖ បង្ហាញពីស្ថានភាពប្រាក់កម្ចីអ្នកប្រើប្រាស់ជាក់ស្ដែង ក្នុងត្រីមាសដែលបានរាយការណ៍

ចំនួនគណនី បន្តកើនឡើងក្នុងសង្វាក់​ថេរមួយ ជាមួយការកើនឡើងរាល់​ត្រីមាសចំនួន 5.31% ក្នុងត្រីមាសទី 3 ។ សមតុល្យប្រាក់​​កម្ចី ($3.05B) កើនឡើង​​ទ្វេរដង​នៃអំឡុង​ត្រីមាសទី 2 ទោះជាយ៉ាងនេះក្ដី ការបែងចែកក្នុងចំណោម​ប្រភេទខុសគ្នា នៃប្រាក់កម្ចីនៅតែដដែល៖ សមតុល្យស្ទើរ​តែត្រូវ​បាន​បែងចែក​ស្មើគ្នារវាង​ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអចលនទ្រព្យ ទោះបីជាប្រាក់កម្ចីប័ណ្ណឥណទានបង្ហាញ ពីផ្នែកដែល​មិន​សំខាន់​នៃចំនួន​សរុប (0.74%)។

គុណភាពប្រាក់កម្ចីអ្នកប្រើប្រាស់៖ ឆ្លុះបញ្ចាំងពីសមត្ថភាពរបស់កូនបំណុល ក្នុងការទូទាត់ឱ្យបានទាន់ថ្ងៃកំណត់

ប្រាក់កម្ចី ដែលមិនមានដំណើរការ – ប្រាក់កម្ចីដែលកូនបំណុលមិនទាន់អាចទូទាត់ ឱ្យបានទាន់ថ្ងៃកំណត់លើសពី 30 ថ្ងៃ (NPL 30) – នៅ​តែ​បង្ហាញ​ភាគ​រយតិច នៃសមតុល្យដល់​កំណត់សរុប (1,48%) ។ ការកើនឡើងចំនួននៃ NPL30 ក្នុងតំបន់ឆ្នេរមានកម្រិតទាប (+3%) ដែល​ធ្វើឱ្យ​មាន​​ការ​វិវត្តន៍សរុប​ចំនួន +13% ពី +29% ក្នុងត្រីមាសទី 2 ។ ចំនួននៃអ្នកខ្ចីដែល​មាន​ប្រាក់កម្ចី ក្នុងស្ថាប័ន​ច្រើនខុសៗគ្នា​បាន​ធ្លាក់​ចុះ៖ ពី​ 19% នៃ​អ្នកខ្ចី​ក្នុងត្រី​មាស​ទី 2 ដល់ 18.55% ក្នុងត្រីមាសទី 3 ។

នាយក​អភិវឌ្ឍអា​ជីវកម្ម ការិយាល័យឥណទានកម្ពុជា លោក អឿ សុធារ័ត្ន បានមានប្រសាសន៍ថា “ជារៀងរាល់​មួយឆ្នាំម្ដង យើង​នឹងឃើញ​មាន​កំណើន​ប្រាក់កម្ចី ក្នុងត្រីមាសទី 1 និងទី 3 និង​ ថយចុះក្នុងត្រីមាសទី 2 និងត្រីមាសទី 4 ។ នេះអាច​ដោយសារ​​ថ្ងៃឈប់សម្រាក​​ច្រើនក្នុង​ត្រី​មាសទី 2 និង​ត្រីមាសទី 4 ដែលបានធ្វើឱ្យ​កំណើនប្រាក់​កម្ចីមាន​ការថយចុះ។”