ភាសា

ការស្នើសុំ​ប្រាក់​​កម្ចី​បន្ត​​កើនឡើង សមតុល្យប្រាក់កម្ចី និងប្រាក់កម្ចី ដែលមិន​មានដំណើរ​ការនៅ​តែមាន​លក្ខណៈ​ថេរ

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​សុក្រ មិនា 31st, 2017

រាជធានីភ្នំពេញ  ថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2017

យោងតាមរបាយការណ៍​ស្ដីពី សន្ទស្សន៍ឥណទានអ្នក​ប្រើប្រាស់​ចុងក្រោយរបស់ CBC បង្ហាញថា ចំនួន​នៃការស្នើសុំ​ប្រាក់​កម្ចី​កំពុង​បន្ដ​កើនឡើង នៅក្នុងត្រីមាស​ទី 4 ឆ្នាំ 2016 ទោះបីជា​វា​មានទំនោរ​ធ្លាក់ចុះ ក្នុងត្រីមាសទី 4 ធៀបនឹង​ត្រីមាសទី៣ ក៏ដោយ។ ការស្នើសុំប័ណ្ណឥណទាន​ត្រឡប់​មក​កំណើន​ជាធម្មតាវិញ បន្ទាប់ពីមានកំណើនដ៏ខ្លាំងក្នុងត្រីមាសទី 3   ហើយ​ប្រាក់​កម្ចីដែល​មិនមាន​ដំណើរការ នៅតែរក្សាបានក្នុងកម្រិតទាប និងមានស្ថេរភាព។

ការស្នើសុំប្រាក់កម្ចីអ្នកប្រើប្រាស់៖ បង្ហាញអំពីបំណងរបស់អ្នក​ប្រើប្រាស់ ក្នុងការទទួលបានឥណទានក្នុង លក្ខណៈ​ជាហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន ប័ណ្ណ​ឥណទាន ឬ កម្ចីអចលនទ្រព្យ ។

តាមការអង្កេត​ប្រចាំឆ្នាំ​បាន​បង្ហាញ​ថា មានការធ្លាក់ចុះការស្នើសុំប្រាក់កម្ចីក្នុងត្រីមាសទី 2 និងទី 4។​ ក្នុងឆ្នាំនេះ ការស្នើ​សុំ​បាន​បន្ដកើន​ឡើង (ចំនួនស្នើសុំឥណទានកើនឡើង +13%  ហើយទំហំនៃការស្នើសុំឥណទានកើន+1%) ជាមួយ​នឹង​កំណើន​ស្មើគ្នា​នៅរវាង​ការស្នើ​សុំបី​ប្រភេទ​ទាំង​អស់ដូចជា៖ ហិរញ្ញវត្ថុផ្ទាល់ខ្លួន ប័ណ្ណឥណទាន ឬកម្ចីអចលនទ្រព្យ។ តំបន់​ខ្ពង់រាប​ហាក់​បីដូចជា​មានលក្ខណៈ​ទៀង​ទាត់៖ តំបន់នេះ​បានជួប​ប្រទះកំណើន​ដ៏ខ្ពស់ នៃការស្នើសុំប្រាក់កម្ចី (+84% ក្នុង​ត្រី​មាស​ទី 4   +109% ក្នុងត្រីមាសទី 3) និងជាតំបន់តែ​មួយគត់ ដែលមាន​ការធ្លាក់ចុះការស្នើសុំ​ប័ណ្ណឥណទាន (-22% ក្នុង​ត្រី​មាស​ទី 4 ទល់នឹង   +96% ក្នុងត្រីមាសទី 3)។

ដំណើរការ​ប្រាក់កម្ចីអ្នក​ប្រើប្រាស់៖ បង្ហាញអំពីស្ថានភាពប្រាក់កម្ចីជាក់ស្ដែង របស់អ្នក​ប្រើប្រាស់ដូចបានរាយការណ៍ ក្នុង​ត្រី​មាស។

ចំនួនគណនី​កើនឡើង​ជារៀង​រាល់​ត្រីមាស ចាប់តាំងពី​ដើមឆ្នាំ  ប៉ុន្ដែកើនឡើង​ក្នុង​សន្ទុះ​យឺត៖ ពីការប្រែប្រួលក្នុងកម្រិត 11.44% ក្នុងត្រីមាសទី 1 និង 7.86% ក្នុងត្រីមាសទី 2។ បច្ចុប្បន្ននេះ វាកើនឡើងត្រឹមតែ 1.8% ប៉ុណ្ណោះ បើប្រៀប​ធៀប​ទៅនឹង​ត្រី​មាស​មុន។ ចំនួនសរុបនៃ​គណនី​ប្រាក់​កម្ចី អ្នក​ប្រើប្រាស់​នៅតែ​ដដែល៖  679.000​​ គណនី ដែលមាន ​85% ជាហិរញ្ញ​វត្ថុផ្ទាល់ខ្លួន។

សមតុល្យ​ប្រាក់​កម្ចី​សរុប (3.16 ប៊ីលានដុល្លារ) ដែលមានកំណើន​យ៉ាងលឿន នៅក្នុងក្នុង​ត្រីមាសទី 3 នៅតែ​មិន​ប្រែប្រួល​ជាមួយ​នឹងការ​កើន​ឡើង 4% ។ វានៅតែ​ត្រូវបាន​បែង​ចែក​រវាង​ហិរញ្ញវត្ថុផ្ទាល់​ខ្លួន (51%) និងប្រាក់កម្ចី (48%) ទោះបីជា​ប័ណ្ណ​ឥណទាន នៅតែ​មានចំណែក​មួយដ៏តូច។

គុណភាពប្រាក់កម្ចីអ្នក​ប្រើប្រាស់៖ ឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់កូនបំណុល ក្នុងការទូទាត់តាមថ្ងៃកំណត់។

ទិដ្ឋភាព​របស់ប្រទេសកម្ពុជា នៅតែមិនមានការប្រែប្រួលទាក់ទងទៅនឹងប្រាក់កម្ចី ដែលមិនមានដំណើរការ ដែល​ជា​ប្រាក់​កម្ចី​ដែល​កូនបំណុល មិនមាន​លទ្ធភាពទូទាត់​តាមថ្ងៃកំណត់​លើសពី 30 ថ្ងៃ (NPL30) ។ វាបានកើនឡើងដល់ 1.52% ក្នុងត្រី​មាស​ទី 4 ទល់នឹង 1.48% ក្នុងត្រីមាសទី 3។ ស្ទើរតែ 80% នៃប្រជាជនកម្ពុជា បន្ដប្រើគ្រឹះស្ថានហិរញ្ញវត្ថុតែមួយ ដែល​វាបាន​កាត់​បន្ថយ​ហានិភ័យ លើការទូទាត់​ប្រាក់ដើម។

លោក អឿ សុធារ័ត្ន  ប្រធាននាយកប្រតិបត្តិស្ដីទីរបស់ ការិយាល័យឥណទានកម្ពុជា បានវិភាគយ៉ាងទូលំទូលាយ ដោយ​មាន​ប្រសាសន៍ថា “នៅពេលដែលយើង​ក្រឡេក​មើល​លទ្ធផលចុងក្រោយ ពីតម្លៃប្រចាំឆ្នាំ  យើងអាចមើលឃើញថា ការស្នើ​សុំប្រាក់​កម្ចីកើន​ឡើង​ទាំងចំនួន  (22%) និងតម្លៃ (31%)ក្នុងឆ្នាំ 2016 ប្រៀបធៀបនឹងឆ្នាំ 2015។ សមតុល្យ​ប្រាក់​កម្ចី​សរុប​គិតត្រឹម ខែធ្នូ ឆ្នាំ 2016 ក៏មានការ​កើនឡើង 32% ផងដែរ ប្រៀបធៀប​នឹងឆ្នាំទៅ”។