ភាសា

សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល៖ ត្រីមាសទី ៣ ឆ្នាំ ២០២០

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​សុក្រ វិច្ឆិកា 6th, 2020

សេចក្តីសង្ខេបរបាយការណ៍នៃត្រីមាសទី ៣ ឆ្នាំ ២០២០

សមិទ្ធផលឥណទានលក្ខណៈបុគ្គល​បានបង្ហាញពី​កំណើនទាំង​ព្រម​ រួមមាន​សមតុល្យឥណទាន​និង​ចំនួន​គណនី​ឥណទាន​ដែលមាន​ភាព​វិជ្ជមា​ន​គួរ​ឲ្យ​កត់សម្គាល់។ ចំនួននៃពាក្យស្នើសុំឥណទានបុគ្គលបានកើនឡើងទៅគ្រប់​ផលិតផលទាំងអស់​​ និង​គ្រប់តំបន់នៅក្នុងត្រីមាសនេះ។ ចំនួនគណនីឥណទានបានកើនឡើងស្ទើរតែគ្រប់តំបន់ទាំងអស់ លើកលែងតែតំបន់ឆ្នេរដែលជាកន្លែងដែលមានការធ្លាក់ចុះ។ ទំហំទឹកប្រាក់នៃឥណទានមិនដំណើរការលើសពី៣០ថ្ងៃ (30+DPD)  បានធ្លាក់ចុះនៅគ្រប់តំបន់ទាំងអស់ជាមួយ​នឹង​ការធ្លាក់​ចុះ​ខ្លាំង​នៅតំបន់ទន្លេសាប​​ និងតំបន់ខ្ពង់រាប។

  • ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល

ចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលកើនឡើងជារួម +៥៣%

ចំនួននៃពាក្យស្នើសុំកម្ចីអចលនទ្រព្យកើនឡើង​ +៨៧%ប្រៀបធៀបនឹងត្រីមាសមុន រួមជាមួយពាក្យស្នើសុំឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន កើនឡើង​ +៥២% និង +៥០% នៃកម្ចី​អ​ចលនទ្រព្យ។

  • ដំណើរការឥណទានលក្ខណៈបុគ្គល

ចំនួនគណនីឥណទានលក្ខណៈបុគ្គលសរុបកើនឡើង​ +០,២៨% ដែលនាំអោយចំនួនគណនីនៅសល់ ១,២៧ លាន។

សមតុល្យសរុបកើនឡើង​ +៤,៣៥%  ឈានដល់ ៩,១១ ពាន់លានដុល្លារនៅចុងត្រីមាសនេះ។

  • គុណភាពឥណទានលក្ខណៈបុគ្គល

ឥណទានមិនដំណើរការលើសពី ៣០ថ្ងៃ (30+DPD) មានការធ្លាក់ចុះបន្តិចមកត្រឹម ២,៤២%។ អតិថិជនភាគច្រើននៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន ហើយមានគណនីឥណទានតែមួយគណនី។

ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គល

បង្ហាញអំពីបំណងរបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទានក្នុងលក្ខណៈជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន

ប័ណ្ណឥណទាន និង កម្ចីអចលនទ្រព្យ ។

នៅត្រឹមត្រីមាសទី៣ នៃឆ្នាំ២០២០នេះចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទានក្នុងទម្រង់៣ផ្សេងៗគ្នាដូចជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (Personal Finance)  , ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage) បានកើនឡើងជារួម​ +៥៣%  ។

ទំហំនៃការកើនឡើងខ្លាំងជាងគេគឺការស្នើសុំបើកប័ណ្ណឥណទានដែលកើនឡើងដល់ទៅ ​ +៨៧%,ជាមួយនឹងការកើនឡើងខ្ពស់បំផុត +១៦៥%  នៅក្នុងតំបន់ឆ្នេរ។ ការស្នើសុំកម្ចីផ្ទាល់ខ្លួន និង កម្ចីអចលនទ្រព្យមានការកើនឡើងទៅដល់​+៥២% និង​+៥០%  ។

ការផ្លាស់ប្តូរភាគរយនៃប្រាក់កម្ចីដែលបានស្វែងរកតាមរយៈការស្នើសុំឥណទានក៏បានកើនឡើង+៥៧%, ដែលជាចំនួនមួយខ្ពស់ជាងការកើនឡើងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន (ឆ្នាំ ២០១៩ ត្រីមាសទី ៣: ១១%)។ នេះដោយសារតែការកើនឡើងនៃចំនួនពាក្យស្នើសុំគ្រប់ប្រភេទ៖ ប័ណ្ណឥណទាន (+១២៣%) ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (+៦១%) និង
​កម្ចី​អ​ចលនទ្រព្យ​ (+៣៩%) បើប្រៀបធៀបនឹងត្រីមាសមុន។

 ដំណើរការឥណទានលក្ខណៈបុគ្គល

 បង្ហាញអំពីទំហំឥណទានលក្ខណៈបុគ្គលនៅបំណាច់ត្រីមាសឆ្លុះបញ្ចាំងពីទីផ្សារឥណទានសកម្ម។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ ចំនួនគណនីឥណទានលក្ខណៈបុគ្គលមានការកើនឡើងតិចតួច+០,២៨%ពីត្រីមាសមុនដែលធ្វើ

អោយចំនួនគណនីនៅទូទាំងប្រទេសកើនឡើងនៅត្រឹម ១,២៧ លានដុល្លារ។ ក្នុងចំណោមចំនួននេះ៨១,១២%  ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនខណៈដែលចំណែកតូចជាងនេះគឺ កម្ចីអចលនទ្រព្យ (១០,៥៨%) និង  កម្ចីប័ណ្ណឥណទាន (៨,៣០%)។ ការកើនឡើងនេះត្រូវបានគេមើលឃើញនៅក្នុងតំបន់ចំនួន ៣ នៃព្រះរាជាណាចក្រកម្ពុជា +៣,២%នៅតំបន់ខ្ពង់រាប +០,៧%នៅ តំបន់បឹងទន្លេសាប និង  +០,៣% នៅតំបន់ឆ្នេរ បានធ្លាក់ចុះនៃចំនួនគណនីឥណទាន-០,៩%។

ចំណែកឯសមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើង​ជាលំដាប់ក្នុងកម្រិត+៤,៣៥% គិតត្រឹមពីខែ កញ្ញា

ឆ្នាំ ២០២០​។ នៅចុងត្រីមាសនេះសមតុល្យឥណទានលក្ខណៈបុគ្គលចំនួន ៩,១១ ពាន់លានដុល្លារ។

កម្ចីអចលនទ្រព្យមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប ៥១,៥១% ចំណែកឯ សមតុល្យ

ឥណទានហិរញ្ញវត្ថុផ្ទាល់ខ្លួនមានចំណែក ៤៧,៩០%។ បើទោះបីជា​ ចំនួនគណនី​​នៃកម្ចី​អចលនទ្រព្យមាន​ចំនួន​ត្រឹម​ ១០,៥៨% នៃ​ចំនួន​គណនី​សរុប,​ ក៏ប៉ុន្តែ​ចំនួន​នេះ​មាន​ទំហំ​ច្រើន​ជាង​ពាក់​កណ្តាល​នៃ​សមតុល្យឥណទាន​​សរុប។​សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ០,៥៨% ប៉ុណ្ណោះ។ និយាយជារួម កំណើនវិជ្ជមាន មាននៅតំបន់ទំនាប +៥,១% តំបន់ឆ្នេរ +៣,៤% តំបន់ខ្ពង់រាប +២,៥%និង តំបន់ទន្លេសាប +១,៥%. ។

គុណភាពឥណទានលក្ខណៈបុគ្គល

បានមកពីអនុបាទនៃគណនីឥណទានជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ដែលជា30+ DPD។ វាបង្ហាញពីលទ្ធិភាពនៃការបង់សង និង ហានិភ័យនៃការខកខាននៅក្នុងត្រីមាស។

អនុបាទ 30+DPD មានការធ្លាក់ចុះមកត្រឹម ២,៤២% ក្នុងត្រីមាសនេះ ពី២,៦៤%ក្នុងត្រីមាសទី២។ ក្នុងចំណោមផលិតផលទាំងបីនោះ ផលិតផលដែលមាន អនុបាទ ៣០+DPD ខ្ពស់បំផុតគឺ ប័ណ្ណឥណទាន ជាមួយនឹងការកើនឡើងដល់ ៥,២១%។

ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៣០ថ្ងៃ មានការធ្លាក់ចុះជារួម -៥% នៅទូទាំងតំបន់។ កំណើនដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានមិនដំណើរការលើសពី៣០ថ្ងៃគឺនៅតំបន់ទន្លេសាបនិង​តំបន់ខ្ពង់រាប​ដែលមាន​ការធ្លាក់ចុះ -៧%។

បន្ថែម​ពីនេះ​ តំបន់ឆ្នេរ​​ និងតំបន់ទំនាបមាន​ការ​ធ្លាក់ចុះ -៦%និង​-៤%។

ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ននៅតែមានកម្រិតខ្ពស់គឺ៧៣,៩៩%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជន​​ដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ២៦,០១%។

អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលដែលមានគណនីចំនួន ១ មាន ៧៣,៩៩% អ្នកមានគណនីឥណទានចំនួន២ មាន ២០,៩២% ​ហើយអ្នកមានគណនីឥណទានចំនួន៣មាន៤,៤៥%  ហើយអ្នកមានគណនីឥណទានចំនួន៣ឬច្រើនមាន ០,៦៤% នៃចំនួនអតិថិជនទាំងអស់។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌីមានប្រសាសន៍ថា «នៅក្នុងត្រីមាសនេះ

ទីផ្សារឥណទានមានភាពវិជ្ជ​មាន បន្ទាប់ពីមា​នការថយចុះការពីត្រីមាសមុន។ លោកបានបន្ថែមថា“ ការកើនឡើងបណ្តាលមកពីកំណើននៃ ពាក្យស្នើសុំឥណទាន និងដំណើរការឥណទាននៅក្នុងទីផ្សារ​ជាលក្ខណៈបុគ្គល ,ទោះបីជាមានការកើនឡើងនៃ

អនុបាទនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ប៉ុន្តែវានៅតែទាបត្រឹម ២,៤២%នៃគ្រប់​តំបន់ទាំង​អស់​នៃ​ព្រះ​រាជាណាចក្រកម្ពុជា។

សម្រាប់របាយការលម្អិត សូមចុចទីនេះ

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី

លោក ផៃ សុផល

ទូរសព្ទ៖+855 86 999 760

អ៊ីមែល៖ s.phay@creditbureau.com.kh