ភាសា

ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ត្រូវបានទទួលស្គាល់ជាអន្តរជាតិពីឧត្តមភាពនៃការផ្តល់ប្រព័ន្ធចែករំលែកព័ត៌មានឥណទានផ្ទាល់ខ្លួន

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​អង្គារ មករា 5th, 2021

ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី( ស៊ីប៊ីស៊ី) ​ទទួលបានពានរង្វាន់“Excellence in Consumer Credit Reporting” នៅព្រះរាជាណាចក្រកម្ពុជា ពី Global Business Outlook (GBO) ដែលជាទស្សនាវត្តីល្បីឈ្មោះមួយ នៅក្នុងចក្រភពអង់គ្លេស។

គណៈកម្មការវិនិច្ឆ័យនៃ GBO បានជ្រើសរើស និងវាយតម្លៃស៊ីប៊ីស៊ី សម្រាប់ពានរង្វាន់មួយនេះដោយផ្អែកលើសមិទ្ធិផលរបស់ស៊ីប៊ីស៊ីក្នុងទីផ្សាររបាយការណ៍ឥណទាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ស៊ីប៊ីស៊ីគឺជាក្រុមហ៊ុនតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលទទូលបានពានរង្វាន់ GBO នៅក្នុងវិស័យហិរញ្ញវត្ថុក្នុងឆ្នាំ ២០២០។ ពានរង្វាន់របស់ GBO ទទួលស្គាល់ក្រុមហ៊ុននៅជុំវិញពិភពលោកចំពោះ សមិទ្ធិផល, គុណតម្លៃ, អាជីវកម្មគំរូ  និងទទួលស្គាល់នៅក្នុងទីផ្សារ។

តាមប្រសាសន៏របស់លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ នៃស៊ីប៊ីស៊ី ពានរង្វាន់នេះបង្ហាញពីការចូលរួមចំណែកស៊ីប៊ីស៊ី នៅក្នុងការគ្រប់គ្រងហានិភ័យនៃវិស័យទាំងមូល តាមរយៈការបំពេញកង្វះខាតនៃព័ត៌មានរវាងអ្នកផ្តល់កម្ចី និង អ្នកខ្ចី។ ស៊ីប៊ីស៊ីបានលើកកម្ពស់ទីផ្សារឥណទានឲ្យមានតម្លាភាព និងប្រសិទ្ធភាព ដែលធ្វើអោយវិស័យទាំងមូល មានស្ថិរភាព។

តាំង​ពី​ឆ្នាំ ២០១២, ស៊ី​ប៊ី​ស៊ី​​ បានផ្តល់​​របាយការណ៍​ឥណទាន​របស់ប្រជាជនប្រមាណ​ជាង​ ៦​ លាននាក់ ដែលជួយដល់ការ​វាយ​តម្លៃ​កម្រិត​ហានិភ័យ​​ និងតម្រូវ​ការ​វិភាគ​ទិន្និ​ន័យ​របស់​គ្រឹះស្ថាន​ហិរិញ្ញវត្ថុ​ទាំង១៦៧។ ស៊ី​ប៊ី​ស៊ីបាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុងបរិយាបន្ន​ហិរញ្ញវត្ថុ​ និង​បរិបទពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា។​​

នៅខែវិច្ឆិកា ឆ្នាំ ២០២០, ស៊ី​ប៊ី​ស៊ី​ដាក់ដំ​ណើរ​ការ ​ ខេ​ស្ករ​ ជំនាន់​ទី២ ដែលជា​ពិន្ទុ​ឥណទានថ្មីមួយដើម្បីឆ្លុះបញ្ចាំងឲ្យឃើញពីនិន្នាការ និង តម្រូវការរបស់ទីផ្សារក្នុងការបង្កើនទំនុកចិត្ត និង ព្យាករណ៏នៅការវាយតម្លៃហានិភ័យឥណទាន។

ដើមឆ្នាំ ២០២០ ស៊ីប៊ីស៊ីដាក់ដំណើរការសេវាវិភាគទិន្នន័យថ្មីដែលអនុញ្ញាតឲ្យសមាជិកគ្រឹះស្ថានហរិញ្ញវត្ថុតាមដាន និងត្រូតពិនិត្យទៅលើប្រតិបត្តិការ ព្រមទាំងកម្រិតហានិភ័យដែលប្រៀបធៀបទៅនឹងវិស័យទាំងមូល។ ដោយសារ កូវីត ១៩ និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច គ្រឹះស្ថានហរិញ្ញវត្ថុ។ គ្រឹះស្ថានហរិញ្ញវត្ថុបានប្រើប្រាស់សេវាស៊ី​ប៊ី​ស៊ីក្នុងការតាមដាននិងត្រួតពិនិត្យផលប័ត្រ និង ហានិភ័យដែលអាចកើតមានឡើង។

នៅឆ្នាំ ២០២០ ស៊ីប៊ីស៊ីរួមបញ្ចូលប្រព័ន្ធឌីជីថលដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា ក្នុងការផ្តល់ភាពងាយស្រួលក្នុងការពិនិត្យសុខភាពហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទដៃ (CBC mobile)ដែលអនុញ្ញាតឲ្យអតិថជនគ្រប់រូបគ្រប់គ្រងឥណទាននិងលទ្ធភាពដែលទទួលបានឥណទានរបស់ពួកគាត់ឲ្យកាន់តែប្រសើរ។

អំពី ស៊ីប៊ីស៊ី

តាំងពីឆ្នាំ ២០១២, ស៊ីប៊ីស៊ី គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និង របាយការណ៍ឥណទាន ទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ ស៊ីប៊ីស៊ី ជួយដល់អតិថិជន និង សមាជិករបស់ខ្លួនទាំងអស់ ក្នុងការគ្រប់គ្រងហានិភ័យ និង ធ្វើការសម្រេចចិត្តបានឆាប់រហ័ស តាមរយៈ របាយការណ៍ឥណទានអតិថជន របាយការណ៍ឥណទានក្រុមហ៊ុន ខេ ស្ករ សេវាវិភាគទិន្និន័យ សេវាតាមដានឥណទាន សេវាត្រួតពិនិត្យឥណទាន និង ដំណោះស្រាយទិន្នន័យតាមតម្រូវការ។