ភាសា

សេចក្តីជូនដំណឹងស្តីពីការតែងតាំងប្រធាននាយកប្រតិបត្តិថ្មី

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ព្រហស្បតិ៍ កញ្ញា 7th, 2017

ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល មាន​សេច​ក្តីរីករាយ​ក្នុង​ការ​ប្រកាស​ជាផ្លូវការ​នៃការ​តែង​តាំង​ លោក អឿ សុធារ័ត្ន ជា​ប្រធាន​នាយក​ប្រតិបត្តិ របស់​ការិយា​ល័យ​​ឥណទាន​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី៣០ ខែសីហា ឆ្នាំ២០១៧។

សុធារ័ត្ន គឺជា​សមាជិក​ដ៏សំខាន់​ម្នាក់ក្នុង​ជួរ​ថ្នាក់ដឹក​នាំ​របស់ ស៊ីប៊ីស៊ី ចាប់តាំង​ពីឆ្នាំ ២០១៥ និង​ទទួល​បន្ទុក​ជាប្រធាន​នាយក​ប្រតិបត្តិ​ស្តីទី​ក្នុង ខែវិច្ឆិកា ឆ្នាំ ២០១៦។

សុធារ័ត្ន គឺជាអ្នក​ជំនាញ​ផ្នែក​អាជីវ​កម្ម ដែល​មាន​បទ​ពិ​សោធន៍​ជាច្រើន​ក្នុង​ផ្នែក​ធនាគារ និង​​មីក្រូហិរញ្ញវត្ថុ។ លោក មានបទ​ពិសោធន៍​ជាង​ ១២ឆ្នាំ ក្នុងផ្នែក​​ស្រាវ​ជ្រាវ​ទីផ្សារ និងសង្គម ជាមួយ​​អង្គការ​ក្នុង និងក្រៅ​ប្រទេស។

លោក សុធារ័ត្ន បាន​ចាប់​​ផ្តើម​បំរើ​ការ​ងារ​​នៅ ស៊ីប៊ីស៊ី ក្នុងតួនាទី​ជា​នាយក​​អភិវឌ្ឍន៍​អាជីវកម្ម នៅក្នុង ខែកញ្ញា ​ឆ្នាំ២០១៣ ​។ តាមរយៈ​ស្នាដៃ​ដ៏ឆ្នើម​ក្នុង​ការងារ លោក​បាន​បង្កើត​​អោយ​​មាន​ផលិត​ផល និង​សេវា​កម្ម​​បន្ថែម​​សម្រាប់​បំរើ​ដល់​ទីផ្សារ​ដូចជា ​ប្រព័ន្ធ​តាម​ដាន​ឥណទាន របាយ​ការណ៍​វិភាគ​ទិន្ន័យ សេវា​ត្រួត​ពិនិត្យ​ឥណទាន និងដំណោះ​ស្រាយ​ទិន្ន័យ​​តាម​តម្រូវ​ការ​ជា​ច្រើន​​​ផ្សេង​​ទៀត។ មុន​ពេល​ចូល​​បំរើការ​ងារ​​ជាមួយ ស៊ីប៊ីស៊ី លោក សុធារ័ត្ន គឺជា​​ប្រធាន​​ផ្នែក​​ស្រាវ​​ជ្រាវ និង អភិវឌ្ឍ​ន៍​ផលិត​ផល នៅក្នុង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ ​ក្នុង​ចំ​ណោម​​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​​ឈាន​មុខគេ​ទាំង​បី​នៅ​កម្ពុជា និងជា​កន្លែង​ដែល​លោក ទទួល​បន្ទុក​​លើផ្នែក​​ស្រាវ​ជ្រាវ​ទីផ្សារ និង​អភិវឌ្ឍន៍​ផលិត​ផល​ផង​ដែរ។ ក្នុង​​​ចំណោម​​សមិទ្ធិ​ផល​​​​ការងារ​ជា​ច្រើន​កន្លង​មក​​ លោក​​បាន​បង្កើត​​ក្រុម​​​ស្រាវ​ជ្រាវ និង អភិវឌ្ឍន៍​​ផលិតផល និងបាន​​​​ខិត​ខំ​ប្រឹង​ប្រែង​​​​អភិវឌ្ឍ​ន៍​ទីផ្សារ​ថ្មីៗ​តាមរយៈ​ ការបង្កើត​សាខាថ្មីជាង ៥០​ នៅទូទាំង​​ប្រទេស។ លោក សុធារ័ត្ន ក៏​បាន​សម្រេច​​នូវ​​សមិទ្ធិផល​ដ៏សំខាន់​​ជាមួយ​វិទ្យា​ស្ថាន​គ្រប់គ្រង​ទឹក​​អន្តរ​ជាតិ​​គ្រប់​គ្រង​​ទឹក​​​ ​និង​អង្គការ​​ឃែរ​អន្តរ​ជាតិ​​នៅ​ក្នុងប្រទេស​​​កម្ពុជា​​ដែល​ជា​​កន្លែង​​ដែល​​លោក ​​​បាន​បំរើការ​​ពីមុន។

លោក សុធារ័ត្ន បាន​​បញ្ចប់​ការ​​សិក្សា​ពី​​សាកល​វិទ្យាល័យ​​ភូមិន្ទ​កសិកម្ម ជំនាញ​​​​សេដ្ឋកិច្ច​​​កសិកម្ម ​និង​ទទួល​​​បានសញ្ញាប័ត្រ​​​អនុបណ្ឌិត​ផ្នែក​​គ្រប់គ្រង​​​​ពី​​​សាកល​វិទ្យាល័យ​​ន័រតុន។ លោក​​ក៏ជា​​គ្រូ​​បង្គោល​​​​ផ្នែក​​​​​​មីក្រូហិរញ្ញវត្ថុក្រោម​គម្រោង​សហប្រ​តិ​បត្តិការ​​រវាង មជ្ឈ​មណ្ឌល​​សិក្សា​​អភិវឌ្ឍន៍​ក្រុងតូក្យូ និងវិទ្យា​ស្ថាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ផងដែរ។