ភាសា

ការធ្វើបទបង្ហាញ​របស់ប្រធាននាយកប្រតិបត្តិ​ការិយាល័យឥណទានកម្ពុជា នៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ពុធ មិនា 7th, 2018

នាថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៨ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ​ការិយាល័យឥណទាន​កម្ពុជា (CBC) ត្រូវបានអញ្ជើញដើម្បីធ្វើបទបង្ហាញស្តីពី “តួនាទីរបស់​ការិយាល័យឥណទាន​កម្ពុជា ក្នុងការ​ចូលរួម​ជួយគាំទ្រ​ស្ថាប័នហិរញ្ញវត្ថុ និង សេដ្ឋកិច្ចជាតិ” ដល់ក្រុមនិស្សិតថ្នាក់​អនុបណ្ឌិត ដែលកំពុងសិក្សារលើជំនាញ គ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងផ្នែកធានារ៉ាប់រង ធនាគារ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។

មិនខុសពីឆ្នាំមុនៗប៉ុន្មានឡើយ លោក សុធារ័ត្ន ដែលជាអ្នក​ជំនាញមាន​បទពិសោធន៍ជាច្រើន​​ផ្នែកធនាគារ និងមីក្រូហិរញ្ញវត្ថុ បានណែនាំ​អំពីតួនាទីនៃប្រព័ន្ធរបាយការណ៍​ឥណទាន​ក្នុងការគ្រប់គ្រង​ហានិភ័យ​ឥណទាន ដល់​និស្សិតថ្នាក់​អនុបណ្ឌិត និងបកស្រាយពីរបៀប​ដែល CBC ជួយគាំទ្រដល់​ស្ថាប័នហិរញ្ញវត្ថុ​ សាធារណជន និងសេដ្ឋកិច្ចជាតិ។ លោកក៏​បាន​បើកទទួលសំនួរផ្សេងៗ  ពីសំណាក់ក្រុមនិស្សិត ទាក់ទងនឹងប្រតិបត្តិការ​ការិយាល័យ​ឥណទានក្នុ​ងស្រុក និងនៅបណ្តាប្រទេសផ្សេងៗ សំនួរទាក់ទងនឹងប្រព័ន្ធរបាយការណ៍ឥណទាន របៀបអាន​របាយការណ៍របស់ CBC និងរបៀបដែលស្ថាប័នហិរញ្ញវត្ថុប្រើប្រាស់របាយការណ៍នេះប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា ការិយាល័យឥណទានកម្ពុជា (CBC)​ គឺជាក្រុមហ៊ុន​ឈានមុខគេ ​ក្នុង​ការផ្តល់នូវ​សេវា​ព័ត៌​​មាន​​ហិរញ្ញវត្ថុ ឧបក​រណ៍​​​​វិភាគ​​ទិន្នន័យ និង របាយការណ៍​ឥណទាន ទៅ​ដល់​​ស្ថាប័ន​ហិរញ្ញវត្ថុ​​ទាំង​អស់ ក៏ដូចជាអ្នកប្រើប្រាស់ឥណទានទូទៅ នៅក្នុងប្រទេស​​កម្ពុជា។ ការិយាល័យ​​ឥណទាន​​កម្ពុជា (CBC) ​ជួយដល់​អតិថិជន និង សមាជិករបស់​ខ្លួន​​ទាំង​អស់ ​​ក្នុងការ​គ្រប់គ្រង​​​ហានិភ័យ និង ធ្វើការ​សម្រេច​​ចិត្តហិរញ្ញវត្ថុ​​បាន​ឆាប់​រហ័ស។