ភាសា

សិក្ខាសាលាស្ដីអំពី “ការគ្រប់គ្រងហានិភ័យឥណទានតាមរយៈប្រព័ន្ធចែករំលែកព័ត៌មានឥណទាន”

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ព្រហស្បតិ៍ វិច្ឆិកា 30th, 2017

នាព្រឹក​​​​ថ្ងៃទី​ ៣០​​ ខែ វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ​ នៅ​សាកល​វិទ្យា​ល័យ​​​ជាតិ​​គ្រប់​គ្រង​ មានការ​ប្រារព្ធកម្ម​វិធីសិក្ខា​សាលា ស្ដី​អំពី​ ​ “ការ​គ្រប់​គ្រង​ហានិភ័យ​​ឥណ​ទាន​​តាម​រយៈ​​ប្រព័ន្ធ​ចែក​រំ​លែក​ព័ត៌​មាន​ឥណ​ទាន​”​ ដោយ​មាន​​ការ​អញ្ជើញ​ចូលរួម​​​ក្រោម​អធិប​តីភាព​របស់​លោក អឿ សុធារ័ត្ន​ ប្រធាន​នាយក​ប្រតិ​បត្តិ​ ​នៃ​ការិ​យា​ល័យ​ឥណ​ទាន​កម្ពុជា លោក​ ​លន់ សំអុល អនុប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ និងឯកសា​ ធនាគារជាតិ នៃកម្ពុជា និង​ លោក​ សេង ប៊ុនធឿន សាកលវិទ្យាធិការរង​ នៃសាកលវិទ្យាល័យជាតិ​គ្រប់​គ្រង លោក ប៉ាក សិរី​វឌ្ឍ​នា ទីប្រឹក្សារ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុអន្តរជាតិ​ ព្រម​ទាំង​គណ​អធិ​បតី​​នៃ​ស្ថាបន័​ខាង​លើ​ និង លោក​គ្រូ​ អ្នក​គ្រូ​ ​រួមទាំង​​ប្អូន​ៗ​​​​និ​ស្សិត​ ដែល​កំពុង​សិក្សា​ ជំនាញ​គណនេយ្យ​ ទីផ្សារ​ ធនាគារ​​ គ្រប់​គ្រង និង​ សេដ្ឋ​កិច្ច ​សរុប​ជាង​ ២៥០នាក់ ​។

គោលបំណង​នៃ​ការ​បង្កើត​អោយ​មាន​កម្ម​វិ​ធី​សិក្ខា​សាលា​នេះ​គឺដើម្បី​ចែក​រំលែក​​​​ចំណេះ​ដឹង​ និង​អាច​ផ្សារ​ភ្ជាប់​​​​​​​ទ្រឹស្ដី​​ប្អូនៗ​​និសិ្សត​ដែល​កំពុង​សិក្សា​នៅ​សា​លា​ ទៅ​នឹង​ការ​អនុវត្តន៍​ជាក់​ស្ដែង​ក្នុង​ទី​ផ្សារ​ និង​លើក​កម្ពស់​ការ​យល់ដឹងអំ​​ពី​​ការិយា​ល័យ​ឥណ​ទាន​កម្ពុជា​ និង​ជាពិសេស​​ផ្ដល់​ជា​បំណិន​​​បន្ថែម​​ដល់ប្អូន​ៗ​​និសិ្សត​​ដើម្បី​បង្កើន​​​ប្រសិទ្ធ​ភាព​​ការងារ​ និង​រូម​គ្នា​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​កម្ពុជា​​ក្នុង​ពេ​ល​​អនាគត​។​ ​

គួរ​បញ្ជាក់​ថា​ ការិយា​ល័យ​ឥណ​ទាន​កម្ពុជា​ តែង​តែ​បាន​ចូល​រួម​ជា​ប្រចាំ​ក្នុង​​​​ការ​បង្កើត​ឱ្យ​មាន​​​សិក្ខា​សាលា​​ចែក​រំលែក​ចំណេះ​ដឹង​ផ្សេងៗ ក្នុងគោលបំណង​លើក​កម្ពស់​ការយល់ដឹង​ផ្នែកឥណទាន​ និងចូល​រួម​ជាមួយ​​ក្រសួង​អប់​រំ​ យុវ​ជន​​ និង​កីឡា​ ដើម្បី​បង្កើន​​គុណ​ភាព​អប់​រំ​ តាមរូបភាព​​នៃ​​ការ​អប់​រំ​​ក្រៅ​ប្រព័ន្ធ​ ដែល​ជា​ផ្នែក​មួយ​​ដ៏សំខាន់​​ក្នុងការជួយ​​ពង្រឹង​សមត្ថភាព​និស្សិត​ ដើម្បី​ត្រៀម​​ខ្លួន​រួច​រាល់​​ក្នុង​ការ​ចាប់​​យក​ឱ​កាស​​ការងារ​​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ ព្រម​ទាំង​ជាផ្នែកមួយ​យ៉ាងសំខាន់​ក្នុងការជួយ​​ដល់​កា​រ​​អភិវឌ្ឍ​ន៍​ប្រទេស​​ជាតិ​​ផងដែរ​។