ភាសា

វគ្គបណ្ដុះបណ្ដាលស្ដីអំពី “ការបញ្ជូលទិន្នន័យ និង ស្វែងយល់ពីរបាយការណ៍ឥណទាន”

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​អង្គារ កុម្ភៈ 13th, 2018

នាថ្ងៃទី​ ៨-៩ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅ​ការិយាល័យ​ឥណ​ទាន​កម្ពុជា​ ​មាន​ការ​រៀប​ចំ​​វគ្គ​បណ្ដុះ​បណ្ដាលស្ដីអំពី “ការ​បញ្ជូលទិន្នន័យ និង ស្វែងយល់​ពី​របាយការណ៍ឥណទាន” សម្រាប់បុគ្គលិកដែលជា​សមាជិករបស់ខ្លួន​​​សរុប ៤៦នាក់ ដែលអញ្ជើញមកពី ៤២ ស្ថាប័ន។ វគ្គបណ្ដុះបណ្ដាល​នេះផ្ដោត​សំខាន់​​​ទៅ​លើ​ ​ការ​បញ្ជូល​ទិន្នន័យ​​​​​​ទៅ​កាន់ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ ការស្វែងយល់ពីរបាយការណ៍​ឥណទាន និងដំណើប្រតិបត្តិការក្នុងប្រព័ន្ធ ដែលប្រកបដោយប្រសិទ្ធភាព។

គោល​បំ​ណង​នៃ​ការ​បង្កើតឱ្យ​មាន​​វគ្គ​បណុះ​បណ្ដាល​​នេះ​ឡើង ​គឺដើម្បី​​គាំទ្រទៅដល់សមា​ជិក​របស់ខ្លួន​​​ ក្នុងការ​​​សម្រេច​​បាន​​​​ប្រ​ត្តិ​បត្តិ​ការដែល​​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​​ និង​កាន់តែមានប្រសិទ្ធភាពខ្ពស់ ​​និងជាផ្នែក​មួយ​ជួយ​ពង្រឹង​សហ​ប្រត្តិ​បត្តការ​​​ រវាង​បុគ្គលិកជំនាញការិយា​ល័យ​ឥណ​ទាន​ និង​អ្នកអនុវត្តផ្ទាល់ នៅតាមស្ថាប័នសមា​ជិក​ទាំង​អស់​។​ បន្ថែមពីលើនេះ ជួយ​​លើក​កម្ពស់​សម្ថភាព​បុគ្គលិក​តាម​ផ្នែក​ដែល​ពាក់​ព័ន្ធក្នុងការ​​ប្រើ​បា្រស់​​​ប្រព័ន្ធ​ចែក​រំលែក​ព័ត៌មាន​ឥណ​ទាន និងយល់​ដឹង​កាន់​តែ​ច្បាស់​សម្រាប់​ប្រតិបត្តិ​ការ​ប្រចាំ​ថ្ងៃ​។

គួ​រ​បញ្ជក់​ថា៖ ការិយាល័យ​ឥណ​ទាន​កម្ពុជា ​តែងបានយកចិត្ត​ទុក្ខដាក់​ខ្ពស់ក្នុងការបម្រើសមាជិក និងអតិថិជន​របស់ខ្លួន​ ជាមួយនឹង​ប្រព័ន្ធរបាយការណ៍​ឥណទានដែលគ្រប់​ជ្រុង​ជ្រោយ​ និងប្រកបដោយសក្តានុពលភាព ដើម្បីធានាបាននូវសុខភាពឥណទានល្អ នៅតាមស្ថាប័នដែលជាសមាជិក នៅទូទាំងប្រទេស។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​បាន​​​បង្កើតដំណោះស្រាយអាជីវកម្មថ្មីៗបន្ថែម ដែលអាចជួយកាត់បន្ថយ​កម្រិតហានិភ័យ និងជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ តាមរយៈសមត្ថភាពប្រព័ន្ធ​​វិភាគទិន្នន័យស្វ័យប្រវត្តិ និងតាមការវិភាគដោយក្រុមជំនាញការរបស់ក្រុមហ៊ុនផ្ទាល់។