ភាសា

សិក្ខាសាលា​ស្តីពីវិស័យ​មី​ក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​សុក្រ វិច្ឆិកា 17th, 2017

នា​​ព្រឹកថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ​​នៅស្រុក​បន្ទាយ​មាស​ ខេត្ត​កំ​ពតមាន​ការ​ប្រារព្ធកម្ម​វិធី​​​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្ដី​អំពី​ “​វិស័យ​មី​ក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​”​​​​​ ដែល​​​រៀប​ចំ​ឡើង​ដោយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)  រួម​សហការ​​ជា​មួយនឹង​​ ADA។​ ​សិក្ខាសាលានេះក៏​មានការ​អញ្ជើញ​ចូលរួម​​​ធ្វើ​បទ​បង្ហាញ​ដោយ​​ លោក អឿ សុធា​រ័ត្ន​ ប្រ​ធាន​នា​យក​ប្រតិបត្តិ​  នៃ​ការិយា​ល័យ​ឥណ​ទាន​កម្ពុជា​ ​និង​​ការ​ចូល​រួម​​របស់​​អាជ្ញា​ធរ​មូល​ដ្ឋាន​ ​សរុប​​ជាង​ ៩០ នាក់​។​

គោលបំណង​នៃ​ការ​បង្កើត​អោយ​មាន​កម្ម​វិ​ធី​សិក្ខា​សាលា​នេះ គឺ​ដើម្បី​ចែក​រំលែក​​​​ចំណេះ​ដឹង​ ទៅ​ដល់​អាជ្ញា​ធរ​មូល​ដ្ឋាន​​ ទាក់​ទង​នឹងតួនាទី​របស់​​វិស័យ​មីក្រូហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​ន៍​​សេដ្ឋ​កិច្ច​ជាតិ​ ព្រម​ទាំង​កំ​ណត់​បញ្ហា​ដែល​​កំពុង​​តែ​កើត​​មាន​​សព្វ​ថ្ងៃ​​ និង​​រក​ដំណោះ​ស្រាយ​​ដើម្បី​ការ​ពារ​​​និង​ទប់​ស្កាត់​បញ្ហា​​ប្រាក់​កម្ចី​ជាន់​​គ្នា​។​ លើស​ពី​នេះ​​ សិក្ខា​សាលានឹង​លើក​កម្ពស់​ការ​យល់ដឹង​​ដល់​ប្រជា​ពលរដ្ឋ​ តាម​រយៈ​អាជ្ញា​ធរ​មូល​ដ្ឋាន​ ដើម្បី​​ជួយ​ក្នុង​ការ​ប្រើ​ប្រាស់​វិស័យ​ហិរញ្ញ​វត្ថុនៅ​កម្ពុជា​ឲ្យ​មាន​ភាពរឹង​មាំ​ប្រកប​ដោយ​និរន្ត​រ​ភាព​។​​​