ភាសា

សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល

សន្ទស្សន៍​ឥណទាន​លក្ខណៈ​បុគ្គល គឺជារបាយ​ការណ៍​មួយ​​ដែលបង្ហាញ​ពី​ការ​​ស្នើសុំឥណទាន របស់អតិថិជន​ឥណ​ទាន​ ដំណើរ​ការ​​នៃការ​ប្រើប្រាស់​ឥណទាន និងគុណភាពឥណទាន។ មុនដំបូង វាបានបង្ហាញពី​ឥរិយាបទ​នៃ​អ្នក​​ប្រើប្រាស់​​ ក្នុងការ​ស្នើសុំឥណទាន​​ក្នុងរូបភាពជា​ឥណទាន​​ផ្ទាល់ខ្លួន ប័ណ្ណឥណទាន ឬ​ឥណទាន​មាន​ទ្រព្យបញ្ចាំ។ បន្ទាប់មក វាបាន​បង្ហាញ​ពីរបាយ​ការណ៍​​​នៃការប្រើប្រាស់​​ឥណទាន​​របស់​អតិថិជនទូទៅ ដែលបានឆ្លុះបង្ហាញ​ពីស្ថាន​ភាពជាក់​ស្តែងនៃ​អតិថិជន​​កម្ចីគិត​ត្រឹម​ត្រីមាស​​​ដែល​របាយការណ៍​​បាន​ផ្សព្វ​ផ្សាយ។ ចុងក្រោយ របាយ​ការណ៍​បាន​បង្ហាញ​ពី​គុណភាព​ឥណទាន ដែលមានគោល​បំណង​​ចង់​វាស់​​ស្ទង់​​ឥរិយាបទ​របស់​អតិថិជន​ឥណទាន​ ក្នុងការប្រើ​ប្រាស់​ដោយការ​ប្រើសន្ទស្សន៏ប្រាក់កម្ចីដែលបង់យឺតលើស​៣០ថ្ងៃ។ ព័ត៌មានចុងក្រោយនេះ បានបង្ហាញពីដំណើរ​ការ​ឥណទាន​ជាក់ស្តែង ក្នុងកំឡុងពេល​ដែល​របាយការណ៍​បានចេញផ្សព្វផ្សាយ។

2018

2017

2016