ភាសា

ចក្ខុវិស័យ របស់យើង

ជាក្រុមហ៊ុនឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់ទិន្នន័យ សម្រាប់ធ្វើការសម្រេចចិត្ត

បេសកកម្មរបស់យើង

  • បម្រើសមាជិក និងអតិថិជន​របស់យើង ជាមួយនឹង​ប្រព័ន្ធរបាយការណ៍​ឥណទាន​ពេញលេញ ទាំងរូបវ័ន្តបុគ្គល និង នីតិបុគ្គល
  • បង្កើតសេវាថ្មីៗ ដែលអាចជួយដោះស្រាយបញ្ហា​ អាជីវកម្ម​របស់​ស្ថាប័ន
  • ជួយសម្រួលដល់ដំណើរការ​សម្រេចចិត្ត តាមរយៈសមត្ថភាព ក្នុង​ការ​វិភាគទិន្នន័យ​របស់យើង

 

គុណតម្លៃ

យើងគឺជាដៃគូដែលអាច​ទុកចិត្ត​បាន និងមានវិជ្ជាជីវៈ ព្រមទាំងសីលធម៌​​ខ្ពស់បំផុត​ ដែលធានាបាន​​នូវរាល់​ការ​សំងាត់​​នៃឯកជនភាព​ និងលើស​ពី​តម្រូវការ​​ដោយច្បាប់។
ការទទួលខុសត្រូវ​ក្នុងការ​ដោះស្រាយ​បញ្ហា​រ​បស់​អតិថិជន​គឺ​ជាកម្មសិទ្ធិ​របស់​មនុស្ស​​គ្រប់​រូប។ យើងមិនមានដែន​កំណត់​​លើគំនិត​​​ផ្តួចផ្តើម​​​របស់​បុគ្គលិក​​ក្នុងការ​​បម្រើ​ត​ម្រូវ​​ការ​​របស់​​​អតិថិជន​​​ឡើយ។
ចំពោះគុណភាពនៃការងាររបស់យើង​ដើម្បី​សម្រេច​បាន​​នូវឧត្តមភាព ហើយវាត្រូវបាន​ឆ្លុះបញ្ចាំង​​ពីគុណភាព​នៃ​ដំណោះស្រាយ​​ដែល​យើង​​អភិវឌ្ឍ​​សម្រាប់​​​អតិថិជន​​របស់​យើង និងតម្លៃ​ដែល​ពួកគេ​​ទទួល​​​​ពី​ផលិត​ផល​​​និងសេវាកម្ម​​​របស់យើង។
សន្តិសុខទិន្នន័យគឺជាការងារជាមូល​ដ្ឋាន​របស់ CBC ។ យើងប្តេជ្ញាថានឹងខិត​ខំ​ប្រឹង​ប្រែង​​ដើម្បីធានា​ថា​​គ្រប់​​ប្រភេទ​​​នៃទិន្នន័យ​​​ត្រូវបាន​​រក្សាទុក​​នៅ​ក្នុង​​បរិយា​កាស​​មានសុវត្ថិភាព និង​អនុលោម​​តាម​​​តម្រូវ​ការ​កម្មសិទ្ធទិន្នន័យ។
សុចរិតភាពគឺជាគោល​ការណ៍​ដ៏មានតម្លៃបំផុត​របស់យើងហើយ​យើងនឹងរក្សានូវ​បទដ្ឋាន​សីលធម៌​ដ៏ខ្ពស់នៅ​ក្នុងការអនុវត្ត​ន៍​គ្រប់យ៉ាង​របស់យើង។ យើងមាន​ការ​ប្តេជ្ញាចិត្ត​ដើម្បីតាមដាន​យ៉ាងសកម្ម និងធ្វើឱ្យមាន​សុច​រិត​​ភាពទិន្នន័យខណៈ​ពេល​​ដែល​វាត្រូវបាន​ផ្តល់ ហើយ​នឹង​ដោះ​ស្រាយ​​នូវរាល់​​ការព្រួយ​បារម្ភ​របស់​​អតិថិជន​​​ដោយគោរព។
យើងជឿជាក់ថាស្មារតីក្រុមគឺជាកត្តាដ៏សំខាន់​ដែលជំរុញឱ្យមានជោគជ័យ។ ដរាបណា​យើងធ្វើការជារួមគ្នា នោះ​លទ្ធភាព​​នឹង​មិនមាន​​ដែនកំណត់​ឡើយ។ ផល​បូក​​នៃកិច្ច​ខិតខំ​ប្រឹង​ប្រែង​​រួមគ្នា​​របស់​យើង​​គឺធំជាង​​ផលបូក​​នៃកិច្ចខិតខំ​ប្រឹងប្រែង​​ផ្ទាល់ខ្លួន ហើយ​ការអនុវត្ត​ន៍​ការងារ​​តាមរបៀប​នេះ អតិថិជន​របស់​យើងត្រូវ​បានបម្រើ​យ៉ាងល្អបំផុត។