ភាសា

ប្រព័ន្ធវាយតម្លៃអចលនទ្រព្យឌីជីថល

ប្រព័ន្ធវាយតម្លៃអចលនទ្រព្យឌីជីថល គឺជាសេវាកម្មវាយតម្លៃអចលនទ្រព្យដែលមានមូលដ្ឋានលើការវិភាគទិន្នន័យ និងបច្ចេកវិទ្យាឌីជីថល ដែលការវាយតម្លៃអចលនទ្រព្យត្រូវបានធ្វើឡើងដោយផ្អែកលើតម្លៃទីផ្សារ និងតម្លៃមតិផ្សេងទៀតទាក់ទងនឹងប្រភេទអចលនទ្រព្យតាមកាលបរិច្ឆេទច្បាស់លាស់ដោយមិនចាំបាច់ទៅត្រួតពិនិត្យនៅទីតាំងជាក់ស្ដែង។

ហេតុអ្វីជ្រើសរើសប្រព័ន្ធវាយតម្លៃអចលនទ្រព្យឌីជីថល?

  • វិធីសាស្ត្រវាយតម្លៃពីស្ថាប័នវាយតម្លៃអចលនទ្រព្យអន្តរជាតិ (RCIS & IVS)
  • វិធីសាស្រ្តវាយតម្លៃទីផ្សារ
  • ពឹងផ្អែកលើមូលដ្ឋានទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពជាប្រចាំតាមកាលកំណត់
  • ភាពត្រឹមត្រូវខ្ពស់ផ្អែកលើប្រព័ន្ធអេកូឡូស៊ីនៃប្រភពទិន្នន័យអចលនទ្រព្យចម្រុះ

​ស៊ីប៊ីស៊ីផ្តល់វេទិកាវាយតម្លៃអចលនទ្រព្យឌីជីថលសម្រាប់ស្ថាប័នហិរញ្ញវត្ថុសមាជិកដើម្បីចូលប្រើ និងស្នើសុំរបាយការណ៍វាយតម្លៃអចលនទ្រព្យរហ័ស និងងាយស្រួលជាមួយនឹងលក្ខណៈពិសេសដូចខាងក្រោមៈ

  • ការគ្រប់គ្រងកម្រិតអ្នកប្រើប្រាស់ និងគណនី
  • ទម្រង់របាយការណ៍ដែលអាចតាមដានបាន
  • តាមដានការចុះបញ្ជីប្រតិបត្តិការ
  • ការគ្រប់គ្រងករណីផ្សេងៗ
  • ការគ្រប់គ្រងរបាយការណ៍
  • ការជូនដំណឹងភ្លាមៗ
  • តម្រង – ស្វែងរក

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង Bis@creditbureaucambodia.com.kh

ដើម្បីមើលរបាយការណ៍វាយតម្លៃអចលនទ្រព្យឌីជីថលគំរូ សូមចុចទីនេះ

ផែនទីហានិភ័យឥណទាន

ផែនទីហានិភ័យឥណទាន

ផែនទីហានិភ័យឥណទាន​ គឺជាដំណោះស្រាយដ៏ឆ្លាតវៃមួយ ដែលបង្កើតឡើងក្នុងទម្រង់ជា ផែនទីអន្តរកម្ម និងរស់រវើក សម្រាប់ស្ថាប័នហិរញ្ញវត្ថុជាសមាជិកទាំងអស់ ក្នុងការតាមដានកម្រិតហានិភ័យឥណទាន នៅតាមទីតាំងភូមិសាស្ត្រជាច្រើន​ ដោយអាចកំណត់សម្គាល់លើ ហានិភ័យឥណទានក្នុងវិស័យរបស់ខ្លួនដោយផ្អែកលើទិន្នន័យ ពីទីតាំងមួយទៅទីតាំងមួយទៀត បានយ៉ាងងាយស្រួល។

របាយការណ៍ឥណទានក្រុមហ៊ុន

របាយការណ៍ឥណទានក្រុមហ៊ុន

របាយការណ៍ឥណទានក្រុមហ៊ុនគឺជាកំណត់ត្រានៃប្រវត្តិនៃការទូទាត់ឥណទានរបស់ក្រុមហ៊ុន (នីតិបុគ្គល)ទៅកាន់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុ។

ខេ ស្ករ

ខេ ស្ករ

ខេ ស្ករ គឺជាលេខតំណាងអោយខ្មែរ ស្ករ ដែលសង្ខេបនូវព័ត៌មានទាំងអស់ នៅក្នុងរបាយការណ៍ ឥណទានទៅជាលេខតំណាងមួយ។

របាយការណ៍ឥណទានអតិថិជន

របាយការណ៍ឥណទានអតិថិជន

របាយការណ៍ឥណទានអតិថិជន គឺជា​របាយការណ៍ដែលបង្ហាញពីប្រវត្តិ នៃការសងត្រលប់ នៃកម្ចីពីស្ថាប័នហិរញ្ញវត្ថុណាមួយ។​

សេវាវិភាគទិន្នន័យ

សេវាវិភាគទិន្នន័យ

សេវាវិភាគទិន្នន័យគឺជាទម្រង់របាយការណ៍ឆ្លាតវៃមួយដែលអនុញ្ញាតឲ្យសមាជិកទាំងអស់ អាចត្រួតពិនិត្យយ៉ាងច្បាស់លាស់ទៅលើប្រតិបត្តិការរបស់ពួកគេដោយប្រៀបធៀបទៅនឹងវិស័យទាំងមូល។

សេវាតាមដានឥណទាន

សេវាតាមដានឥណទាន

សេវាតាមដានឥណទាន គឺជាសេវាដែលផ្តល់របាយការណ៍ភ្លាមៗ ដល់សមាជិកទាំងអស់...

សេវាត្រួតពិនិត្យឥណទាន

សេវាត្រួតពិនិត្យឥណទាន

សេវាត្រួតពិនិត្យឥណទាន គឺជាដំណោះស្រាយដែលជួយសមាជិកទាំងអស់ ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទាន របស់អតិថិជនទាំងអស់...

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ គឺជាដំណោះស្រាយនៃការវិភាគទិន្នន័យ ដែលបង្កើតឡើងទៅតាមតម្រូវការរបស់អតិថិជន។