ភាសា

ដំណោះស្រាយសម្រាប់អាជីវកម្ម

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី​ (ស៊ីប៊ីស៊ី) គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និង របាយការណ៍ឥណទាន ទៅដល់សា្ថប័ន​ហិរញ្ញវត្ថុ​ទាំងអស់ នៅក្នុងប្រទេស​កម្ពុជា។

ស៊ីប៊ីស៊ីជួយដល់អតិថិជនជាសមាជិកទាំងអស់ ក្នុងការគ្រប់គ្រង​ហានិភ័យ និង ធ្វើការ​​សម្រេច​ចិត្ត​បាន​​ឆាប់​រហ័ស។ តាមរយៈ​ការប្រើប្រាស់​​ផលិតផល ឧបករណ៍របាយ​ការណ៍​ឥណទាន យើង​ជម្រុញ​ការយល់​ដឹង​ពីអតិថិជន​ទូទៅ ទីផ្សារ និង សេដ្ឋកិច្ច។ យើងជួយ​ស្ថាប័ន​ជាសមាជិក ក្នុងការស្វែងយល់​ពីអតិថិជន​របស់   ស្ថាប័ននោះ និង កសាង​ទំនាក់​ទំនង​កាន់តែ​ប្រសើរ​ជាមួយ​អតិថិជន។

ប្រព័ន្ធវាយតម្លៃអចលនទ្រព្យឌីជីថល

ប្រព័ន្ធវាយតម្លៃអចលនទ្រព្យឌីជីថល

ប្រព័ន្ធវាយតម្លៃអចលនទ្រព្យឌីជីថល គឺជាសេវាកម្មវាយតម្លៃអចលនទ្រព្យដែលមានមូលដ្ឋានលើការវិភាគទិន្នន័យ និងបច្ចេកវិទ្យាឌីជីថល ដែលការវាយតម្លៃអចលនទ្រព្យត្រូវបានធ្វើឡើងដោយផ្អែកលើតម្លៃទីផ្សារ និងតម្លៃមតិផ្សេងទៀតទាក់ទងនឹងប្រភេទអចលនទ្រព្យតាមកាលបរិច្ឆេទច្បាស់លាស់ដោយមិនចាំបាច់ទៅត្រួតពិនិត្យនៅទីតាំងជាក់ស្ដែង។

ផែនទីហានិភ័យឥណទាន

ផែនទីហានិភ័យឥណទាន

ផែនទីហានិភ័យឥណទាន​ គឺជាដំណោះស្រាយដ៏ឆ្លាតវៃមួយ ដែលបង្កើតឡើងក្នុងទម្រង់ជា ផែនទីអន្តរកម្ម និងរស់រវើក សម្រាប់ស្ថាប័នហិរញ្ញវត្ថុជាសមាជិកទាំងអស់ ក្នុងការតាមដានកម្រិតហានិភ័យឥណទាន នៅតាមទីតាំងភូមិសាស្ត្រជាច្រើន​ ដោយអាចកំណត់សម្គាល់លើ ហានិភ័យឥណទានក្នុងវិស័យរបស់ខ្លួនដោយផ្អែកលើទិន្នន័យ ពីទីតាំងមួយទៅទីតាំងមួយទៀត បានយ៉ាងងាយស្រួល។

របាយការណ៍ឥណទានក្រុមហ៊ុន

របាយការណ៍ឥណទានក្រុមហ៊ុន

របាយការណ៍ឥណទានក្រុមហ៊ុនគឺជាកំណត់ត្រានៃប្រវត្តិនៃការទូទាត់ឥណទានរបស់ក្រុមហ៊ុន (នីតិបុគ្គល)ទៅកាន់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុ។

ខេ ស្ករ

ខេ ស្ករ

ខេ ស្ករ គឺជាលេខតំណាងអោយខ្មែរ ស្ករ ដែលសង្ខេបនូវព័ត៌មានទាំងអស់ នៅក្នុងរបាយការណ៍ ឥណទានទៅជាលេខតំណាងមួយ។

របាយការណ៍ឥណទានអតិថិជន

របាយការណ៍ឥណទានអតិថិជន

របាយការណ៍ឥណទានអតិថិជន គឺជា​របាយការណ៍ដែលបង្ហាញពីប្រវត្តិ នៃការសងត្រលប់ នៃកម្ចីពីស្ថាប័នហិរញ្ញវត្ថុណាមួយ។​

សេវាវិភាគទិន្នន័យ

សេវាវិភាគទិន្នន័យ

សេវាវិភាគទិន្នន័យគឺជាទម្រង់របាយការណ៍ឆ្លាតវៃមួយដែលអនុញ្ញាតឲ្យសមាជិកទាំងអស់ អាចត្រួតពិនិត្យយ៉ាងច្បាស់លាស់ទៅលើប្រតិបត្តិការរបស់ពួកគេដោយប្រៀបធៀបទៅនឹងវិស័យទាំងមូល។

សេវាតាមដានឥណទាន

សេវាតាមដានឥណទាន

សេវាតាមដានឥណទាន គឺជាសេវាដែលផ្តល់របាយការណ៍ភ្លាមៗ ដល់សមាជិកទាំងអស់...

សេវាត្រួតពិនិត្យឥណទាន

សេវាត្រួតពិនិត្យឥណទាន

សេវាត្រួតពិនិត្យឥណទាន គឺជាដំណោះស្រាយដែលជួយសមាជិកទាំងអស់ ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទាន របស់អតិថិជនទាំងអស់...

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ គឺជាដំណោះស្រាយនៃការវិភាគទិន្នន័យ ដែលបង្កើតឡើងទៅតាមតម្រូវការរបស់អតិថិជន។