ដំណោះស្រាយសម្រាប់អាជីវកម្ម
របាយការណ៍ឥណទានក្រុមហ៊ុន
របាយការណ៍ឥណទានក្រុមហ៊ុនគឺជាកំណត់ត្រានៃប្រវត្តិនៃការទូទាត់ឥណទានរបស់ក្រុមហ៊ុន (នីតិបុគ្គល)ទៅកាន់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុ។
អត្ថប្រយោជន៍ចំពោះក្រុមហ៊ុន(នីតិបុគ្គល):
- យល់ដឹងអំពីប្រវតិ្តនៃការប្រើប្រាស់ឥណទានអាជីវកម្មរបស់ក្រុមហ៊ុនផ្ទាល់
- ត្រៀមខ្លួនអោយបានរួចរាល់នៅពេលមានតម្រូវការកម្ចីអាជីវកម្មថ្មី
- អាចផ្ទៀងផ្ទាល់ព័ត៌មានឥណទាន និង អាចស្នើសុំកែតម្រូវព័ត៌មានដែលមិនត្រឹមត្រូវ
អត្ថប្រយោជន៍ដល់ស្ថាប័នផ្តល់កម្ចី:
- ស្វែងយល់ពីប្រវត្តិឥណទាននិងប្រវត្តិនៃការបង់ប្រាក់របស់ក្រុមហ៊ុន(នីតិបុគ្គល)នៅពេលដាក់ពាក្យស្នើសុំប្រាក់កម្ចីអាជីវកម្ម
- ធ្វើការសម្រេចចិត្តបានលឿន និងកាន់តែជឿទុកចិត្តបន្ថែមទៀតតាមរយៈការកាត់បន្ថយហានិភ័យឥណទាន
- បញ្ជៀសការផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនដែលមានកម្ចីច្រើនស្ថាប័នរួចហើយ
តើមានព័ត៌មានអ្វីខ្លះនៅក្នុងរបាយការណ៍ឥណទានក្រុមហ៊ុន?
- ប្រវត្តិក្រុមហ៊ុន៖ ព័ត៌មានទូទៅនៃក្រុមហ៊ុន ដូចជាឈ្មោះក្រុមហ៊ុន លេខចុះបញ្ជី កាលបរិច្ឆេទចុះបញ្ជីពាណិជ្ជកម្ម និងអាសយដ្ឋាន ជាដើម។
- ព័ត៌មានឥណទានសង្ខេប៖ សង្ខេបនៃការស្នើសុំឥណទាន ចំនួនគណនីឥណទានចម្បង ទឹកប្រាក់ឥណទានដែលបានខ្ចីសរុប និងគណនីឥណទានដែលធានាដោយក្រុមហ៊ុន។
- ការពិនិត្យរបាយការណ៍ឥណទានពីមុន៖ បង្ហាញតារាងស្ថាប័នហិរញ្ញវត្ថុដែលបានធ្វើការឆែករបាយការណ៍ឥណទានរបស់ក្រុមហ៊ុន
- ព័ត៌មានលម្អិតពីគណនី៖ ព័ត៌មានលំអិតនៃគណនីឥណទានពាណិជ្ជកម្មទាំងអស់របស់ក្រុមហ៊ុន។
- ពត៌មានភាគទុនិក៖ ព័ត៌មានរបស់ភាទុនិករបស់ក្រុមហ៊ុន ដូចជា ភាគរយនៃភាគហ៊ុនដែលកាន់កាប់ កាលបរិច្ឆេទតែងតាំង អាសយដ្ឋាន និងព័ត៌មានផ្សេងៗទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះ ដើម្បីទាញយកគម្រូនៃរបាយការណ៍ឥណទានក្រុមហ៊ុន។
សម្រាប់ខិតប័ណ្ណ សូមចុចទីនេះ។
ខេ ស្ករ
ខេ ស្ករ គឺជាលេខតំណាងអោយខ្មែរ ស្ករ ដែលសង្ខេបនូវព័ត៌មានទាំងអស់ នៅក្នុងរបាយការណ៍ ឥណទានទៅជាលេខតំណាងមួយ។
របាយការណ៍ឥណទានអតិថិជន
របាយការណ៍ឥណទានអតិថិជន គឺជារបាយការណ៍ដែលបង្ហាញពីប្រវត្តិ នៃការសងត្រលប់ នៃកម្ចីពីស្ថាប័នហិរញ្ញវត្ថុណាមួយ។
សេវាវិភាគទិន្នន័យ
សេវាវិភាគទិន្នន័យគឺជាទម្រង់របាយការណ៍ឆ្លាតវៃមួយដែលអនុញ្ញាតឲ្យសមាជិកទាំងអស់ អាចត្រួតពិនិត្យយ៉ាងច្បាស់លាស់ទៅលើប្រតិបត្តិការរបស់ពួកគេដោយប្រៀបធៀបទៅនឹងវិស័យទាំងមូល។
សេវាតាមដានឥណទាន
សេវាតាមដានឥណទាន គឺជាសេវាដែលផ្តល់របាយការណ៍ភ្លាមៗ ដល់សមាជិកទាំងអស់...
សេវាត្រួតពិនិត្យឥណទាន
សេវាត្រួតពិនិត្យឥណទាន គឺជាដំណោះស្រាយដែលជួយសមាជិកទាំងអស់ ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទាន របស់អតិថិជនទាំងអស់...