ភាសា

សេវាត្រួតពិនិត្យឥណទាន

សេវាត្រួតពិនិត្យឥណទាន គឺជាដំណោះស្រាយ offline ដែលជួយសមាជិកទាំងអស់ ក្នុងការ​ត្រួតពិនិត្យ​របាយការណ៍​ឥណទាន​របស់​អតិថិជន​ទាំងអស់ ដែលអាច​ជួយស្ថាប័ន​ដឹងកាន់តែ​ច្បាស់ ពីស្ថានភាពឥណទាន​របស់អតិថិជន និង​ប្រើ​ប្រាស់​ធនធានមានប្រសិទ្ធិភាព។ គោលដៅចំបង​នៃសេវាកម្ម​នេះ គឺធ្វើការវិភាគ​ និងតាមដាន​កំរិតហានិភ័យ​របស់​ផល​បត្រ​ឥណទាន​​នៅស្ថានភាពជាក់លាក់​ណាមួយ។

អត្ថប្រយោជន៍៖

  • ដឹងអំពីព័ត៌មាន និង​ ប្រវត្តិឥណទានរបស់អតិថិជន
  • អនុញ្ញាតអោយសមាជិក ត្រៀម​វិធានការ​ទុកជាមុន​ប្រឆាំងនឹងហានិភ័យ ដែលអាចនឹងកើត​មានឡើង
  • អនុញ្ញាតអោយ​សមាជិកប្រើប្រាស់ព័ត៌មាន​ក្នុងរបាយការណ៍ ក្នុងការវិភាគ​ស៊ីជម្រៅផ្សេងៗទៀត
ប្រព័ន្ធវាយតម្លៃអចលនទ្រព្យឌីជីថល

ប្រព័ន្ធវាយតម្លៃអចលនទ្រព្យឌីជីថល

ប្រព័ន្ធវាយតម្លៃអចលនទ្រព្យឌីជីថល គឺជាសេវាកម្មវាយតម្លៃអចលនទ្រព្យដែលមានមូលដ្ឋានលើការវិភាគទិន្នន័យ និងបច្ចេកវិទ្យាឌីជីថល ដែលការវាយតម្លៃអចលនទ្រព្យត្រូវបានធ្វើឡើងដោយផ្អែកលើតម្លៃទីផ្សារ និងតម្លៃមតិផ្សេងទៀតទាក់ទងនឹងប្រភេទអចលនទ្រព្យតាមកាលបរិច្ឆេទច្បាស់លាស់ដោយមិនចាំបាច់ទៅត្រួតពិនិត្យនៅទីតាំងជាក់ស្ដែង។

ផែនទីហានិភ័យឥណទាន

ផែនទីហានិភ័យឥណទាន

ផែនទីហានិភ័យឥណទាន​ គឺជាដំណោះស្រាយដ៏ឆ្លាតវៃមួយ ដែលបង្កើតឡើងក្នុងទម្រង់ជា ផែនទីអន្តរកម្ម និងរស់រវើក សម្រាប់ស្ថាប័នហិរញ្ញវត្ថុជាសមាជិកទាំងអស់ ក្នុងការតាមដានកម្រិតហានិភ័យឥណទាន នៅតាមទីតាំងភូមិសាស្ត្រជាច្រើន​ ដោយអាចកំណត់សម្គាល់លើ ហានិភ័យឥណទានក្នុងវិស័យរបស់ខ្លួនដោយផ្អែកលើទិន្នន័យ ពីទីតាំងមួយទៅទីតាំងមួយទៀត បានយ៉ាងងាយស្រួល។

របាយការណ៍ឥណទានក្រុមហ៊ុន

របាយការណ៍ឥណទានក្រុមហ៊ុន

របាយការណ៍ឥណទានក្រុមហ៊ុនគឺជាកំណត់ត្រានៃប្រវត្តិនៃការទូទាត់ឥណទានរបស់ក្រុមហ៊ុន (នីតិបុគ្គល)ទៅកាន់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុ។

ខេ ស្ករ

ខេ ស្ករ

ខេ ស្ករ គឺជាលេខតំណាងអោយខ្មែរ ស្ករ ដែលសង្ខេបនូវព័ត៌មានទាំងអស់ នៅក្នុងរបាយការណ៍ ឥណទានទៅជាលេខតំណាងមួយ។

របាយការណ៍ឥណទានអតិថិជន

របាយការណ៍ឥណទានអតិថិជន

របាយការណ៍ឥណទានអតិថិជន គឺជា​របាយការណ៍ដែលបង្ហាញពីប្រវត្តិ នៃការសងត្រលប់ នៃកម្ចីពីស្ថាប័នហិរញ្ញវត្ថុណាមួយ។​

សេវាវិភាគទិន្នន័យ

សេវាវិភាគទិន្នន័យ

សេវាវិភាគទិន្នន័យគឺជាទម្រង់របាយការណ៍ឆ្លាតវៃមួយដែលអនុញ្ញាតឲ្យសមាជិកទាំងអស់ អាចត្រួតពិនិត្យយ៉ាងច្បាស់លាស់ទៅលើប្រតិបត្តិការរបស់ពួកគេដោយប្រៀបធៀបទៅនឹងវិស័យទាំងមូល។

សេវាតាមដានឥណទាន

សេវាតាមដានឥណទាន

សេវាតាមដានឥណទាន គឺជាសេវាដែលផ្តល់របាយការណ៍ភ្លាមៗ ដល់សមាជិកទាំងអស់...

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ

ដំណោះស្រាយទិន្នន័យ តាមតម្រូវការ គឺជាដំណោះស្រាយនៃការវិភាគទិន្នន័យ ដែលបង្កើតឡើងទៅតាមតម្រូវការរបស់អតិថិជន។