ភាសា

សិក្ខាសាលាស្ដី​អំពី​ “ការ​គ្រប់​គ្រង​ហានិភ័យ​ឥណ​ទាន​តាម​រយៈ​ប្រព័ន្ធ​ចែក​រំ​លែក​ព័ត៌​មាន​ឥណ​ទាន​” នៅសាកលវិទ្យាល័យកម្ពុជា

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ពុធ សីហា 22nd, 2018

នា​​​ថ្ងៃទី​ ១៦​​ ខែ សីហា​ ឆ្នាំ​២០១៨ កន្លង​ទៅ​ នៅ​សាកល​វិទ្យា​ល័យ​​កម្ពុជា មានការប្ររព្ធ​បាន​ប្រារព្ធកម្ម​វិធីសិក្ខា​សាលា ដែលរៀបចំឡើងដោយ ​ ការិយាល័យ​ឥណ​ទាន​កម្ពុជា ​ដោយ​​​រួម​​សហការជាមួយ​​សាកល​វិទ្យា​ល័យ​​កម្ពុជា លើប្រធានបទស្ដី​អំពី​ ​ “ការ​គ្រប់​គ្រង​ហានិភ័យ​ឥណ​ទាន​តាម​រយៈ​ប្រព័ន្ធ​ចែក​រំ​លែក​ព័ត៌​មាន​ឥណ​ទាន​”។ ​សិក្ខាសាលានេះមានការ​អញ្ជើញ​ចូលរួម​​​ក្រោម​អធិបតីភាព​របស់​លោក អឿ សុធារ័ត្ន​ ប្រធាន​នាយក​ប្រតិ​បត្តិ​ ​នៃ​ការិ​យា​ល័យ ​ឥណ​ទាន​កម្ពុជា​ និង​ លោកស្រី Ms. Gina V.Lopez សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យកម្ពុជា។​ សិក្ខា​សា​លា​​នេះក៏​មាន​ការ​ចូល​រួម​របស់លោកសាស្ត្រាចារ្យ និង​​​​និ​ស្សិត​ជាច្រើន​កុះ​ករ​សរុប​ជាង​ ២០០នាក់​ ដែល​កំពុង​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​កម្ពុជា​ជំនាញ ​គណនេយ្យ​ ទីផ្សារ​ ធនាគារ​ និង​ សេដ្ឋ​កិច្ច។

គោលបំណង​នៃ​ការ​បង្កើត​អោយ​មាន​កម្ម​វិ​ធី​សិក្ខា​សាលា​នេះ​គឺដើម្បី​ចែក​រំលែក​​​​ចំណេះ​ដឹង​ និង​អាច​ផ្សារ​ភ្ជាប់​​​​​​​ទ្រី​ស្ដីដែល​​ប្អូនៗ​​និសិ្សត​ដែល​បាន​សិក្សា​នៅ​សា​លា​ ទៅ​នឹង​ការ​អនុវត្តន៍​ជាក់​ស្ដែង​ក្នុង​ទី​ផ្សារ​ និង​លើក​កម្ពស់​ការ​យល់ដឹង​ពី​ការិយា​ល័យ​ឥណ​ទាន​កម្ពុជា​ ការ​គ្រប់​គ្រង​ហានិភ័យ​ឥណ​ទាន​តាម​រយៈ​ប្រព័ន្ធ​ចែក​រំ​លែក​ព័ត៌​មាន​ឥណ​ទាន​ និង​ជាពិសេស​ផ្ដល់​ជា​បំណិន​​បន្ថែម​ដល់ប្អូន​ៗ​​និសិ្សត​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ និង​រូម​គ្នា​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ពេ​ល​អនាគត​។​ ​លើស​ពីនេះ​ សិក្ខា​សាលា​ក៏​មាន​គោល​បំណង​លើក​កម្ពស់​សកម្ម​ភាពជួយ​​សង្គម​ និង​សកម្ម​ភាព​មនុស្ស​ធម៌ ហើយ​ចូល​រួម​ជាមួយ​ ក្រសួង​អប់​រំ​ យុវ​ជន​​ និង​កីឡា​ ដើម្បី​បង្កើន​គុណ​ភាព​អប់​រំ​ តាមរូបភាព​នៃ​​ការ​អប់​រំ​ក្រៅ​ប្រព័ន្ធ​ ដែល​ជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុងការជួយ​ពង្រឹង​សមត្ថភាព​និស្សិត​ ដើម្បី​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ចាប់​យក​ឱ​កាស​ការងារ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។​

គួរ​បញ្ជាក់​ថា​ការិយា​ល័យ​ឥណ​ទាន​កម្ពុជា​ តែង​តែ​បាន​ចូល​រួម​ជា​ប្រចាំ​ក្នុង​សកម្ម​ភាព​ មនុស្ស​ធម៌​ កីឡា​ និង​សិក្ខា​សាលា​ចែក​រំលែក​ចំណេះ​ដឹងផ្សេងៗផងដែរ។