ភាសា

វគ្គបណ្តុះបណ្តាលស្តីពី “ដំណើរការដាក់បញ្ចូលទិន្នន័យគណនីអ្នកប្រើប្រាស់”

កាលបរិច្ឆេទផ្សាយ: ថ្ងៃ​ច័ន្ទ កក្កដា 1st, 2019

ភ្នំពេញ – នៅថ្ងៃទី 26 ខែមិថុនាឆ្នាំ 2019 ការិយាល័យឥណទានកម្ពុជា (CBC) បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់សមាជិករបស់ខ្លួនស្តីពី “ដំណើរការដាក់បញ្ចូលទិន្នន័យគណនីអ្នកប្រើប្រាស់” នៅការិយាល័យរបស់ CBC ដល់អ្នកចូលរួមជាង 30 នាក់ដែលតំណាងឱ្យស្ថាប័នហិរញ្ញវត្ថុចំនួន 22 ។

ការផ្តល់ជូនវគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណងចំបង 3 ដើម្បីផ្តល់ព័ត៌មាន និង​ចំណេះដឹង ដល់សិក្ខាកាម ដែលមានដូចជា ដំណើរការនៃការបញ្ចូលទិន្នន័យ ការកាត់បន្ថយបញ្ហាលើកំហុសឆ្គងជាទូទៅលើការបញ្ចូលទិន្នន័យ និងការពិភាក្សាដើម្បីស្វែងរកដំណោះស្រាយពីការអនុវត្តរបស់ស្ថាប័នលើបញ្ហាដែលតែងតែកើតឡើងជាញឹកញាប់។ ជាមួយនឹងរចនាសម្ព័ន្ធនិងដំណើរការច្បាស់លាស់ CBC ធានាថា អ្នកចូលរួមទាំងអស់បានយល់ច្បាស់អំពីចំណុចសំខាន់ៗ និងអាចចែករំលែកចំណេះដឹងដល់សហសេវិករបស់ពួកគេនៅក្នុងស្ថាប័នតែមួយ ដើម្បីធ្វើឲ្យការអនុវត្តរឹតតែមានប្រសិទ្ធិភាព។

CBC ផ្តល់ការបណ្តុះបណ្តាលជាទៀងទាត់ដល់សមាជិករបស់ខ្លួនលើការបញ្ចូលទិន្នន័យ ការបញ្ជូនទិន្នន័យ និងការវិភាគរបាយការណ៍ឥណទាន ដែលវគ្គបណ្តុះបណ្តាលនេះអាចផ្តល់ចំណេះដឹងឲ្យកាន់តែច្បាស់ដល់អ្នកដែលគ្រប់គ្រងលើមុខងារទាក់ទងលើប្រធានបទខាងលើនេះ ហើយក៏ជួយផ្តល់នូវដំណោះស្រាយសម្រាប់ចែករំលែកដល់សមាជិករបស់ខ្លួន ដែលជាពិសេសគឺកាត់បន្ថយបញ្ហា និងធ្វើការប្រកបដោយប្រសិទ្ធភាព។

CBC តែងតែប្រុងប្រយ័ត្នក្នុងការផ្តល់ជូននូវសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ និង​មានទំនួលខុសត្រូវ សម្រាប់សមាជិកនិងដៃគូរបស់ខ្លួនដើម្បីឲ្យទទួលបានជោគជ័យ។